• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

សកម្មភាពក្នុងទិវាពលកម្មអន្តរជាតិថ្ងៃទី ១ ខែឧសភា នៅទូទាំងពិភពលោក

 មនុស្សជាច្រើនបាននាំគ្នា ដើរតាមដងផ្លូវនៃទ្វីបអឺរ៉ុប ដើម្បីជួយជ្រោមជ្រែងទៅនឹងការដើរដង្ហែក្បួនប្រចាំឆ្នាំ ក្នុង​ឱកាស ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩។
 
នៅ​រុស្ស៊ី មនុស្សរាប់ពាន់នាក់ បានចូលរួមពិធីមិទ្ទីង និងដង្ហែរក្បួនតាមដងវិថីនៅទីក្រុងម៉ូស្គូ ដោយមាន​សណ្តាប់​ធ្នាប់​និងសន្តិភាព       ដើម្បីជួយជ្រោមជ្រែងទិវាពលកម្មអន្តរជាតិផងដែរ។
 
ក្នុង​ពេលជាមួយគ្នានោះ នៅប្រទេសបារាំង ការប៉ះ​ទង្គិច​គ្នារ​វាង​បាតុ​ករ​និង​ប៉ូលិស​បាន​កើត​ឡើង​នៅទីក្រុង​ប៉ារីស​ ខណៈពេលដែល មនុស្សរាប់ពាន់នាក់បានប្រែការដើរដង្ហែរក្បួនជាប្រចាំឆ្នាំក្នុងទិវាពលកម្មអន្តរជាតិ ក្លាយ​ទៅ​ជាបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលវិញ។
 
ទន្ទឹម​នឹង​នេះដែរ ប្រទេសមួយចំនួននៅក្នុងទ្វីបអាស៊ី ក៏បានធ្វើសកម្មភាព​ជាច្រើន​ដើម្បី​ប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​ ថ្ងៃទី​១ ខែ​ឧសភា។
 
នៅកូរ៉េខាងត្បូង​ សហភាពពលករនៃប្រទេសនេះ បានរៀបចំការរត់ម៉ារ៉ាតុងអន្តរជាតិឆ្នាំ ២០១៩ នៅ​ឯទីក្រុង​សេអ៊ូល​ ដោយមានការចូលរួមពីមនុស្សប្រហែល ១០ម៉ឺននាក់។
 
ក្នុង​ពេលជាមួយគ្នានោះ នៅរដ្ឋធានីហ្សាកាតារបស់ឥណ្ឌូណេស៊ី មនុស្សរាប់ពាន់នាក់ ដែលភាគច្រើនជាកម្មករ បាន​ប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌល Grand Indonesia ដើម្បី​ចូលរួម​ក្នុងការ​ដង្ហែរ​ក្បួន​ក្នុង​ឱកាស​ទិវា​ពលកម្ម​អន្តរជាតិ​។ អ្នកចូលរួមក៏បានរៀបចំសកម្មភាពពិធីបុណ្យ ការតុបតែងមុខនិង​ជំនួយសង្គម​សម្រាប់​កម្មករ​ផង​ដែរ​៕​

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាម - ហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ

វៀតណាម - ហ្វាំងឡង់បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការការងារ

នាព្រឹកថ្ងៃទី១៣ ខែមករា នៅទីក្រុងហាណូយ វៀតណាមនិងហ្វាំងឡង់បានចុះហត្ថលេខាលើ អនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ ស្តីពីការបញ្ជូនអ្នកជំនាញ កម្មករជំនាញ និងពលករតាមរដូវទៅធ្វើការនៅប្រទេសហ្វាំងឡង់។

Top