• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកា “ទេសចរណ៍ Kon Tum - សក្តានុពលនិងទស្សនវិស័យ”

Kon Tum មិនត្រឹមតែមានទីតាំងភូមិ សាស្ត្រសំខាន់ប៉ុណ្ណោះទេ ថែមទាំងមានបូជនីយដ្ឋាន និងបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃជាច្រើនផងដែរ។
  លោក Nguyen Van Hung រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ថ្លែងក្នុងវេទិកា (រូបថត៖ TTXVN)  

នាព្រឹកថ្ងៃទី ២៤ មេសា នៅទីក្រុង Kon Tum ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិការប្រជាជនខេត្ត Kon Tum រៀបចំវេទិកា “ទេសចរណ៍ Kon Tum - សក្តានុពល និងទស្សនវិស័យ”; ប្រកាសផែនការអភិវឌ្ឍន៍ទេសចរណ៍នៅតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដំណាក់កាល ២០២៥- ២០២៥ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ២០៣០។

អញ្ជើញថ្លែងមតិនៅវេទិកានេះ រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Nguyen Van Hung បានអះអាងថា Kon Tum សម្បូរដោយធនធានធម្មជាតិនិងវប្បធម៌របស់ជនជាតិភាគតិច មានអត្តសញ្ញាណដ៏អង់អាចរបស់ជនជាតិភាគតិច រួមចំណែកក្នុងការបង្កើតផលិតផលទេសចរណ៍ដ៏វិសេសវិសាល។ Kon Tum មិនត្រឹម តែមានទីតាំងភូមិសាស្ត្រសំខាន់ប៉ុណ្ណោះទេ ថែមទាំងមានបូជនីយដ្ឋាន និងបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃជាច្រើនផងដែរ។ លោករដ្ឋមន្ត្រី Nguyen Van Hung សង្ឃឹមថា បន្ទាប់ពីវេទិកានេះ ទេសចរណ៍ Kon Tum ជាពិសេស តំបន់ Tay Nguyen និងតំបន់ឆ្នេរភាគខាងត្បូងនិយាយដោយឡែកនឹងរីកចម្រើន ស្របតាមសន្ទុះអភិវឌ្ឍន៍ទេសចរណ៍របស់ប្រទេសជាតិទាំងមូល។

ក្នុងវេទិកានេះ គណៈកម្មាធិការរៀបចំក៏បានប្រកាសផែនការអភិវឌ្ឍន៍ទេសចរណ៍សម្រាប់តំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម ដល់ឆ្នាំ២០២៥ ដោយមានចក្ខុវិស័យដល់ឆ្នាំ២០៣០។ គោលដៅគឺដល់ឆ្នាំ ២០២៥ តំបន់ត្រីកោណអភិវឌ្ឍន៍របស់កម្ពុជា-ឡាវ-វៀតណាម បានទទួលស្វាគមន៍ភ្ញៀវទេសចរ ៣,៣ លាននាក់ កំណើនជាមធ្យមគឺ ១៤% ក្នុងមួយឆ្នាំ។ ក៏នៅក្នុងវេទិកានេះដែរ កម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍ទេសចរណ៍នៃខេត្ត Phu Yen, Binh Dinh, Quang Ngai, Dak Lak, Gia Lai និង Kon Tum ត្រូវបានចុះហត្ថលេខាផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អបអរសាទរមហាពិធីវិសាខបូជាពុទ្ធសករាជ ២៥៦៨

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh អបអរសាទរមហាពិធីវិសាខបូជាពុទ្ធសករាជ ២៥៦៨

ក្នុងឱកាសមហាពិធីវិសាខបូជា ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងឆ្នាំសកល ២០២៤ នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញទៅអបអរសាទរចំពោះថ្នាក់ដឹកនាំមជ្ឈិមសមាគមព្រះពុទ្ធ សាសនាវៀតណាម និងចូលរួមមហាពិធីវិសាខបូជាជាមួយអ្នកមុខអ្នកការ ព្រះសង្ឃ និងពុទ្ធបរិស័ទនៅវត្ត Quan Su។

Top