• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាសេដ្ឋកិច្ចឯកជនវៀតណាមឆ្នាំ ២០១៩ បានប្រារព្ធនាថ្ងៃទី២ខែឧសភានៅទីក្រុងហាណូយ

 នាថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ ការិយាល័យរដ្ឋាភិបាល បានរួមសហការជាមួយគណៈកម្មា ធិការសេដ្ឋ​កិច្ចមជ្ឈិម ដើម្បីរៀបចំ “វេទិការសេដ្ឋកិច្ចឯក ជនវៀតណាម ឆ្នាំ ២០១៩” ក្រោមប្រធានបទ “ការអភិវឌ្ឍ​សេដ្ឋកិច្ចឯកជន​នៅវៀតណាម​ បានក្លាយ​ទៅជាកម្លាំង​ចលករ​សំខាន់​មួយ​នៃ​សេដ្ឋកិច្ច​ទីផ្សារ​ទិដៅសង្គម​និយម”​។  
 
វេទិកានេះបានលើកឡើងនូវគោលដៅសំខាន់​ៗចំនួន ៣ គឺ៖  ការវាយ​តម្លៃនូវដំណើការអនុវត្ត បន្ទាប់​ពីរយៈ​ពេល​ជិត​ ២ ឆ្នាំ ​នៃការអនុវត្តសេចក្តីសម្រេចចិត្តមជ្ឈិមលើកទី១០ ស្តីពីការអភិវឌ្ឍន៍សេដ្ឋកិច្ចឯកជន និងការផ្សព្វ​ផ្សាយអំពី​សមិទ្ធផល ក៏ដូចជា បង្កើតឱកាសសម្រាប់វិស័យឯកជនក្នុងការដាក់ចេញសំណើរនិងធ្វើឲ្យប្រសើរឡើង នូវយន្តការនិង​គោលនយោបាយ។
 
វេទិកាសេដ្ឋ​កិច្ចឯកជនវៀតណាមឆ្នាំ ២០១៩ បានប្រារព្ធឡើងពីថ្ងៃទី ២ ដល់ថ្ងៃទី៣  ឧសភា ដែលជាឱកាស​សម្រាប់​តំណាង​វិស័យសេដ្ឋកិច្ចឯកជន លើកឡើងនូវអនុសាសន៍របស់ខ្លួន ព្រមទាំងការសន្ទនា​ផ្ទាល់​ជាមួយ​អ្នក​តាក់​តែង​គោលនយោបាយ។ តាមរយៈនេះ ដាក់ចេញគំនិតផ្តួចផ្តើម ដើម្បីពង្រឹងយន្ត​ការ​និង​ជំរុញការ​ចូល​រួម​វិភាគទាន​សម្រាប់​តំបន់នេះ។
 
ឈរលើមូលដ្ឋាន​នៃការទទួលស្គាល់នូវអនុសាសន៍និងការលើកសំណើរពីវិស័យឯកជនមនោះ តំណាង​រដ្ឋាភិបាល​និង​​ថ្នាក់​​ដឹកនាំក្រសួង ស្ថាប័នមជ្ឈិមនឹងធ្វើការពិភាក្សានិងផ្តល់យោបល់លើសំណើរនីមួយៗ។ សម័យប្រ​ជុំពិ​ភាក្សា​​ជាន់​ខ្ពស់នឹងដោះស្រាយនូវបញ្ហាសំខាន់ៗជាច្រើន ជាពិសេសគឺច្បាប់ពាក់ព័ន្ធនឹងការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឯកជន​ផងដែរ៕

 

តាម V​OV5 - វិទ្យុសំឡេងវៀតណាម​
 

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

វៀតណាម-ទួរគីដាក់ចេញគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់កម្រិត ៤ ពាន់លានដុល្លារអាមេរិក

នារសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងក្នុងស្រុក) នៅប្រទេសទួរគី នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh និងអនុប្រធានាធិបតីទួរគី លោក Cevdet Yilmaz បានចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

Top