• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពឆ្នាំ២០២២

ថ្លែងមតិនៅវេទិកានេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា ក្នុងដំណើរការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បក្សនិង រដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តួនាទីរបស់សមុទ្រ។
  ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh ថ្លែងនៅវេទិកា។ (រូបថត៖ TTXVN)  

នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ នៅទីក្រុង Phu Yen គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិមបានដឹកនាំនិងសម្របសម្រួលជាមួយក្រសួងធនធាននិងបរិស្ថាន និងគណៈកម្មាធិការបក្សខេត្ត Phu Yen រៀបចំវេទិកា “ការអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាមប្រកបដោយចីរភាពឆ្នាំ២០២២”។

ថ្លែងមតិនៅវេទិកានេះ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈិម លោក Tran Tuan Anh បានសង្កត់ធ្ងន់ថា ក្នុងដំណើរការការពារ កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ បក្សនិង រដ្ឋតែងតែយកចិត្តទុកដាក់យ៉ាងខ្លាំងដល់តួនាទីរបស់សមុទ្រ។ តាមនោះ គោលជំហរ និងគោលនយោបាយសំខាន់ៗស្ដីពីសមុទ្រ និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនូវសេដ្ឋកិច្ចសមុទ្រ ត្រូវបានមជ្ឈិមពិចារណា និងចេញផ្សាយដើម្បីឯកភាពលើការរៀបចំអនុវត្ត។

ក្នុងអំឡុងពេលពិភាក្សា បណ្ដាប្រតិភូបានផ្តោតទៅលើការវាយតម្លៃ ស្រាយបំភ្លឺចំពោះការឃោសនា ចេញផ្សាយកម្មវិធី និងផែនការអនុវត្តសេចក្តីសម្រេចចិត្ត; វាយតម្លៃ ស្រាយបំភ្លឺចំពោះលទ្ធផលនៃការអនុវត្តគោលដៅនានាស្ដីពី៖ សូចនាករទូទៅអំពីសេដ្ឋកិច្ចសមុទ្រ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ការអភិវឌ្ឍន៍ធនធានមនុស្សសមុទ្រ ការការពារបរិស្ថាន ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការកើនឡើងនៃនីវ៉ូទឹកសមុទ្រ; ដំណោះស្រាយដើម្បីអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ក្នុងនោះមានវិស័យសំខាន់ៗចំនួន ៦ រួមមាន៖ ទេសចរណ៍ និងសេវាកម្មសមុទ្រ; សេដ្ឋកិច្ចនាវាចរណ៍; ការធ្វើអាជីវកម្ម ប្រេងឧស្ម័ន និងធនធានរ៉ែសមុទ្រផ្សេងទៀត; វារីវប្បកម្មនិងនេសាទ; ឧស្សាហកម្មឆ្នេរសមុទ្រ; ថាមពលកកើតឡើងវិញ និងវិស័យសេដ្ឋកិច្ចសមុទ្រថ្មីផ្សេងៗទៀត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ លំហដើម្បីការអភិវឌ្ឍ និង ភាពធន់

អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹម ស្នើឱ្យមានបណ្តាញ “លំហដើម្បីការអភិវឌ្ឍ និង ភាពធន់”

នាថ្ងៃទី១០ ខែកញ្ញា (ម៉ោងក្នុងស្រុក) នៅទីក្រុងប៉ារីស ប្រទេសបារាំង អគ្គលេខាបក្ស ប្រធានរដ្ឋ​លោកតូ ឡឹម អញ្ជើញមានបទថ្លែងសុន្ទរកថាដ៏សំខាន់ បើកសម័យពិភាក្សាជាន់ខ្ពស់លើប្រធានបទ “កសាងលំហអាវកាសថ្មីដើម្បីពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស” ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលអវកាសអន្តរជាតិនៅទីក្រុងប៉ារីស។ កិច្ចប្រជុំកំពូលនេះត្រូវបានធ្វើឡើងតាមសំណើរបស់ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០២៦ នៅទីក្រុងប៉ារីស។

Top