• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វេទិកាធុរកិច្ចវៀតណាម - ស៊ុយអែត


 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងក្នុងពិធី
 

 នារ​​សៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ​២០១៩ នៅរដ្ឋធានី Stockholm នៃប្រទេសស៊ុយអែតនាយករដ្ឋមន្ត្រីវៀតណាម លោក​ Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven បានចូលរួមវេទិកាធុរកិច្ច វៀត​ណាម​ - ស៊ុយអែត។
 
អញ្ជើញ​ថ្លែងនៅវេទិកានេះ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc បានលើកឡើងថា មូលដ្ឋាន​គ្រឹះនៃ​ទំនា​ក់ទំនងជាប្រវត្តិសាស្ត្រដ៏ល្អប្រសើរនេះ  បាន ពូនជ្រុំឲ្យកិច្ចសហប្រតិ​បត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​កាន់​តែ​អភិវឌ្ឍ​ន៍ពីមួយថ្ងៃទៅមួយថ្ងៃ។ ពោលគឺ តម្លៃពាណិជ្ជកម្មទ្វេភាគីបានឈានដល់ជាង ១,៥ ពាន់លាន​ដុល្លារ​អាមេ​​រិក (នាឆ្នាំ ២០១៨)។ បច្ចុប្បន្ននេះ ស៊ុយអ៊ែតកំពុងវិនិយោគនៅក្នុងប្រទេសវៀត ណាម ដោយ​មាន​គម្រោង​ចំនួន ៣៤ ដែលមានតម្លៃជាង ៣៥០ លានដុល្លារអាមេរិក ឈរលំដាប់ថ្នាក់ ៣៤លើ១៣០  ប្រទេសនិង​ដែន​ដី​ដែលកំពុងវិនិយោគនៅក្នុងប្រទេសវៀតណាម។ សម្ព័ន្ធក្រុមហ៊ុនពហុជាតិសាសន៍ធំៗ ជាច្រើន​របស់​ស៊ុយ​អ៊ែត​ កំ​ពុងធ្វើអាជីវកម្មប្រកបដោយជោគជ័យនៅវៀតណាម មានដូចជា ABB (គ្រឿងអេឡិចត្រូនិច), Ericsson (ទូ​រគមនាគមន៍), Volvo (រថយន្ត), ឬអេឡិចត្រូឡិច (របស់របរប្រើប្រាស់ក្នុងផ្ទះ) ជាដើម។ ហើយ​វៀត​ណាម​ គឺជាទីផ្សារដ៏គួរឱ្យទាក់ទាញសម្រាប់អាជីវកម្មស៊ុយអែត។
 
ស្រប​ពេលជាមួយគ្នានេះ នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បាន​អញ្ជើញ​ណែនាំ​ពី​សមិទ្ធិ​ផល​សំខាន់​ៗ​ដែល​វៀត​ណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ព្រមទាំងប្រាប់ថា លោកទើបបាន​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យជំនួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីស៊ុយអែត  ហើយទំនាក់ទំនង កិច្ចសហប្រតិបត្តិ​ការរវាង​ប្រទេ​សទាំ​ង​ពីរ នឹងបើកចេញទំព័រថ្មីដ៏ពោរពេញទៅដោយផ្លែផ្កាផងដែរ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមានប្រសាសន៍ថា៖  “វៀតណាមជានិច្ចកាល ចាត់ទុកស៊ុយអ៊ែត ជាដៃគូដ៏សំខា​ន់បំ​ផុត​នៅក្នុង​គោល​នយោបា​យកិច្ចការបរទេសរបស់ខ្លួន ហើយវៀតណាមក៏ត្រូវបានស៊ុយអែត ចាត់ទុកថាជា​ប្រទេស​ដែល​មាន​ទីតាំង​សំខាន់បំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍ដែរ។ នៅពេលដែលសហការជាមួយសហគ្រាសស៊ុយអែតនោះ ទំនិញវៀត​ណាម​អាចជៀតចូលក្នុងខ្សែចង្វាក់ចែក ចាយដើម្បីចូលក្នុងទីផ្សារដ៏ធំរបស់សហភាពអឺរ៉ុប (EU) បន្ថែមពី​នោះទៀ​ត នៅពេលវិនិយោគទុននៅវៀតណាមនោះ សហគ្រាសស៊ុយអែតអាចមាន​ឱកាស​ទាក់​ទង​ផ្ទាល់​ជាមួយ​ទីផ្សារនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។ ហើយសហគ្រាស​គឺជា​អ្នក​ត្រួស​ត្រាយ​នៃកិច្ច​សហ​ប្រតិប​ត្តិការរវាងប្រទេសទាំងពីរផងដែរ។ តាមរយៈប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ យើងអាច​និយាយបាន ពីបេះដូងទៅបេះដូងដែលយើងយល់ចិត្តគ្នា យើងជឿជាក់លើគ្នា ដើម្បីបើកចេញ​ទិស​ដៅវិ​និយោគ​ថ្មីនៅក្នុងសម័យបដិវត្តឧស្សាហកម្ម ៤.០ ហើយ ពិតណាស់ថា សហគ្រាស​រប​ស់​ស៊ុយ​អែត​និងវៀត​ណាម​ទាំង​អស់ នឹងទទួលបានជោគជ័យប្រកបដោយការអភិវឌ្ឍជានិរន្តរភាពនាពេលខាងមុខ”។
 
នៅឯវេទិ​កានេះ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Stefan Löfven បានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយឃើញ​ថា មានរដ្ឋមន្ត្រីជាច្រើនរូបនិងប្រធានគណៈ កម្មាធិការប្រជាជននៃខេត្ត ក្រុងចំនួន ៤ របស់​វៀត​ណាម​ ដែលចូលរួមក្នុងវេទិកាធុរកិច្ចនេះ ព្រមទាំង សម្តែងនូវ​ការ​ចាប់​អារម្មណ៍​ពីសំណាក់​ក្រុម​ហ៊ុនវៀ​តណា​ម​ជាច្រើន​ដែលមានវត្តមាននៅក្នុងវេទិកានេះផងដែរ។ ប្រការនេះបានបង្ហាញឲ្យឃើញថា ទំនាក់ទំនងទ្វេភាគី​រវាង​ប្រទេស​ទាំងពីរបានផ្លាស់ប្តូរទៅជាទំព័រប្រវត្តសាស្ត្រថ្មីមួយ។
 
នៅក្នុងវេទិកា​នេះនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីស៊ុយអែតលោក Stefan Löfven ​បានធ្វើជាសាក្សីនៃពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការជា​ច្រើន រវាង​បណ្ដា​អង្គ​ភាព​​អាជីវក​ម្ម​នៃប្រទេសទាំងពីរ៕

 

តាម​ VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top