នេះជាការបញ្ជាក់របស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son នៅពេលឆ្លើយសំណួរអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមអំពីសារៈសំខាន់នៃ P4G នៅវៀតណាម។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son បានចាត់ទុកថា P4G គឺជាកិច្ចប្រជុំកំពូលពហុភាគីលើកដំបូងក្នុងវិស័យកំណើនបៃតង ការផ្លាស់ប្តូរបៃតងនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលវៀតណាមជាម្ចាស់ផ្ទះ។
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស លោក Bui Thanh Son បានសង្កត់ធ្ងន់ថា៖ “នេះគឺជាឱកាសមួយដើម្បីអះអាងពីគោលមាគ៌ាត្រឹមត្រូវរបស់បក្ស និងរដ្ឋវៀតណាមក្នុងការអភិវឌ្ឍន៍ប្រកបដោយចីរភាព ដោយមិនលះបង់វឌ្ឍនភាព យុត្តិធម៌សង្គមនិងបរិស្ថាន ដើម្បីប្រដេញតាមកំណើនសេដ្ឋកិច្ចឡើយ។ កំណើនបៃតងត្រូវតែរួមចំណែកជំរុញការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ ដែលផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរគំរូកំណើន ដើម្បីសម្រេចបាននូវវិបុលភាពសេដ្ឋកិច្ច និរន្តរភាពបរិស្ថាន និងសមភាពសង្គម”។
មានប្រតិភូអន្តរជាតិប្រមាណ៦០០នាក់មកពីប្រទេសនិងអង្គការអន្តរជាតិជាង៤០ បានចុះឈ្មោះចូលរួម។ ទាក់ទិននឹងរបៀបវារៈ វៀតណាមបានពិភាក្សា និងពិគ្រោះយោបល់យ៉ាងសកម្មជាមួយបណ្តាប្រទេសសមាជិក P4G និងប្រទេសជាដៃគូ ដើម្បីកំណត់ប្រធានបទនៃកិច្ចប្រជុំ ដោយយកប្រធានបទពីការផ្លាស់ប្តូរបៃតងប្រកបដោយនិរន្តរភាព និងយកប្រជាជនជាមជ្ឈភាព៕