• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - EU បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម

នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh បានអញ្ជើញទទួលជួបលោក Janusz Wojciechowski ឧត្តមស្នងការទទួលបន្ទុកកសិកម្មនៃសហភាពអឺរ៉ុប (EU) ដែលមកបំពេញទស្សនកិច្ច ការងារនៅវៀតណាម។
  ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Le Van Thanh បានអញ្ជើញទទួលជួបលោក Janusz Wojciechowski ឧត្តមស្នងការទទួលបន្ទុកកសិកម្មនៃសហភាពអឺរ៉ុប (EU) (រូបថត៖ VNA)  

លោកឧបនាយករដ្ឋមន្រ្ដីមានគោលបំណង ហើយត្រៀមខ្លួនជាស្រេចសហប្រតិបត្តិការជាមួយ EU ជាពិសេសគឺការកសាងប្រព័ន្ធស្បៀងអាហារពិភពលោក ពង្រីកកាលានុវត្តភាពសហប្រតិបត្តិការលើវិស័យកសិកម្ម ជាពិសេសគឺពាណិជ្ជកម្ម ការវិនិយោគ ការបន្សាំនឹងបម្រែបម្រួលអាកាសធាតុ ការវិនិយោគកសិកម្មបៃតង ការកសាងខ្សែសង្វាក់ផ្គត់ផ្គង់កសិផលយ៉ាងពេញលេញ។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឲ្យ EU បង្កលក្ខណៈងាយស្រួលសម្រាប់មុខទំនិញកសិផល រុក្ខផល និងជលផលរបស់វៀតណាម ត្រូវបាននាំចេញទៅកាន់ទីផ្សារ EU។

ជាការឆ្លើយតប ឧត្តមស្នងការ EU ទទួលបន្ទុកកសិកម្ម លោក Janusz Wojciechowski បានអះអាងថា នាបច្ចុប្បន្ននេះ ភាគី EU មានគោលបំណងចង់នាំចូលកសិផលត្រូពិចពីវៀតណាម ព្រមទាំងគាំទ្ររដ្ឋាភិបាលវៀតណាមក្នុងការអភិវឌ្ឍប្រកបដោយចីរភាព ដើម្បីការពារសកម្មភាពផលិតកម្មកសិកម្ម ជាពិសេសផលិតកម្មកសិកម្មខ្នាតតូច។ លោកបានចាត់ទុកថាចាំបាច់ត្រូវជំរុញខ្លាំងរាល់ការខិតខំប្រឹងប្រែងឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍន៍តាមធម្មជាតិ កសិកម្មឆ្លាតវៃ បន្សាំនឹងការប្រែប្រួលអាកាសធាតុ។

នៅក្នុងជំនូបនេះ លោកឧបនាយករដ្ឋមន្ត្រីក៏បានជូនដំណឹងអំពីរាល់ការខិតខំប្រឹងប្រែង “ដកកាតលឿង IUU” របស់ EC ស្ដីអំពីការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានការអនុញ្ញាត។ តាមនោះ វៀតណាម កំពុងបន្តអនុវត្តន៍រាល់ដំណោះស្រាយប្រយុទ្ធប្រឆាំង នឹងការនេសាទ IUU ព្រមទាំងដោះស្រាយឲ្យបានល្អប្រសើររាល់អនុសាសន៍របស់ EU។ លោក ឧបនាយករដ្ឋមន្ត្រីស្នើឱ្យ EU ដក "កាតលឿង" សម្រាប់វៀតណាមឲ្យបានឆាប់ៗផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម​

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top