• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-EU កសាងអនាគតនៃ​សេដ្ឋកិច្ចបៃតង និងខ្សែសង្វាក់តម្លៃថ្មី

នា​រសៀលថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សម្របសម្រួលជាមួយបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បានរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប ឆ្នាំ២០២៦ ក្រោមប្រធានបទ “កសាងអនាគតសេដ្ឋកិច្ចបៃតង និងខ្សែសង្វាក់តម្លៃថ្មី”។

វៀតណាម-EU កសាងអនាគតនៃ​សេដ្ឋកិច្ចបៃតង និងខ្សែសង្វាក់តម្លៃថ្មី

[VOVWORLD] - នា​រសៀលថ្ងៃទី៤ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម សម្របសម្រួលជាមួយបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម ក្រុមប្រឹក្សាពាណិជ្ជកម្មសហភាពអឺរ៉ុប-អាស៊ាន (EU-ABC) និងសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បានរៀបចំវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មវៀតណាម-សហភាពអឺរ៉ុប ឆ្នាំ២០២៦ ក្រោមប្រធានបទ “កសាងអនាគតសេដ្ឋកិច្ចបៃតង និងខ្សែសង្វាក់តម្លៃថ្មី”។

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក លឿង ហ័ងថាយ។ រុបថត៖ VNA

ថ្លែងនៅក្នុងវេទិកានេះ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក លឿង ហ័ងថាយ បានឱ្យដឹងថា វៀតណាមរំពឹងថា សហភាពអឺរ៉ុបនឹងមិនត្រឹមតែបន្តជាទីផ្សារសំខាន់សម្រាប់ទំនិញវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាដៃគូយុទ្ធសាស្ត្រអាទិភាពកំពូលក្នុងការកែលម្អពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការ ការកសាង​ស្វ័យភាពយ៉ាងទូលំទូលាយ លើកកម្ពស់ស្តង់ដារអភិវឌ្ឍន៍ប្រកបដោយចីរភាព និង​តួនាទីរបស់ខ្លួននៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់សកលទៀតផង​។ លើសពីនេះ វៀតណាមមានបំណងចង់​បង្កើនសមាមាត្រ​នៃផលិតផល ដែលមានខ្លឹមសារបច្ចេកវិទ្យាខ្ពស់ ការកែច្នែស៊ីជម្រៅ ដែលមាន​តម្លៃបន្ថែមខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប​។ ទន្ទឹមនឹងនោះ មានតម្រូវការយ៉ាងខ្លាំងក្នុងការនាំចូលគ្រឿងចក្រ ឧបករណ៍ វត្ថុធាតុដើម បច្ចេកវិទ្យាទំនើប ដំណោះស្រាយបៃតង និងថាមពលវិលជុំពីអឺរ៉ុប។

ឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម។ រូបថត៖ Tran Viet/TTXVN

ឯកអគ្គរដ្ឋទូត Julien Guerrier ប្រធានបេសកកម្មសហភាពអឺរ៉ុប (EU) ប្រចាំនៅវៀតណាម បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនៅ​មានសក្តានុពលដ៏ធំធេង ដោយផ្តោតលើការផ្លាស់ប្តូរបៃតង សេដ្ឋកិច្ចវិលជុំ ថាមពលកកើតឡើងវិញ ផលិតកម្មប្រកបដោយចីរភាព អាកាសចរណ៍ កំពង់ផែ អាកាសយានដ្ឋាន ការដឹកជញ្ជូន ភស្តុភារកម្ម ស៊ីមីកុងឌុកទ័រ ការផ្លាស់ប្តូរឌីជីថល ធនធាន​រ៉ែយុទ្ធសាស្ត្រ សុខាភិបាល ជីវបច្ចេកវិទ្យា និងកសិកម្មបច្ចេកវិទ្យាខ្ពស់៕​

តាម​ vovworld.vn/km-KH/

ថៃង្វៀន៖ រាត្រីប្រមូលផ្តុំលក្ខណៈប្រណិត​ផូរផង​នៃវប្បធម៌តែវៀតណាម និងពិភពលោក

ថៃង្វៀន៖ រាត្រីប្រមូលផ្តុំលក្ខណៈប្រណិត​ផូរផង​នៃវប្បធម៌តែវៀតណាម និងពិភពលោក

ក្នុងក្របខ័ណ្ឌនៃមហោស្រពតែអន្តរជាតិថៃង្វៀន ឆ្នាំ២០២៦ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា បាន​ប្រព្រឹត្តទៅកម្មវិធីសិល្បៈ​ "រាត្រីបុណ្យ​ពិសារតែ" ជាមួយនឹង​ប្រធានបទ "ការប្រមូលផ្តុំ​រសជាតិតែ"។

Top