សេចក្តីថ្លែងការណ៍រួមបានប្តេជ្ញាប្រកាន់ខ្ជាប់ចំពោះគោលការណ៍នានាដែលបានដាក់ចេញនៅក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋអាស៊ែបៃហ្សង់ ដែលត្រូវបានអនុម័តនៅថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០២៥។
លើវិស័យនយោបាយនិងការទូត ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ ការសន្ទនានយោបាយ និងរៀបចំការពិគ្រោះយោបល់នយោបាយជាប្រចាំរវាងក្រសួងការបរទេសទាំងពីរ ជំរុញទំនាក់ទំនងរវាងបក្សកុម្មុយនិស្តវៀតណាម និងគណបក្សអាស៊ែបៃហ្សង់ថ្មី ព្រមទាំងពង្រីកកិច្ចសហប្រតិបត្តិការសភា។
លើវិស័យសេដ្ឋកិច្ច ភាគីទាំងពីរបានប្តេជ្ញាជំរុញបង្កើតរបកគំហើញនៅក្នុងវិស័យអាទិភាព ជាពិសេសសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ; បង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្មក្នុងវិស័យដែលមានឧត្តមភាពរួម ជាពិសេសការធ្វើអាជីវកម្មរ៉ែ និងឧស្សាហកម្មអាលុយមីញ៉ូម; កំណត់ថា ថាមពល និងប្រេងកាត បន្តជាសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ ទន្ទឹមនឹងនោះ ពិចារណាលើកិច្ចព្រមព្រៀងរយៈពេលវែងស្តីពីការផ្គត់ផ្គង់ប្រេងឆៅ និងឧស្ម័នធម្មជាតិរាវ; ជំរុញកិច្ចសហប្រតិបត្តិការថាមពលកកើតឡើងវិញ ការធ្វើអាជីវកម្មរ៉ែ ឧស្សាហកម្មអាលុយមីញ៉ូម និងតភ្ជាប់ការដឹកជញ្ជូនឆ្លងកាត់ Caspi។
នៅក្នុងវិស័យការពារជាតិនិងសន្តិសុខ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ និងសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។
លើកិច្ចសហប្រតិបត្តិការអប់រំ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ភាគីទាំងពីរបានឯកភាពលើកទឹកចិត្តឱ្យស្ថាប័នអាកាសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ពន្លឿនការបើកជើងហោះហើរត្រង់រវាងវៀតណាម និងអាស៊ែបៃហ្សង់ ដើម្បីជំរុញទេសចរណ៍ ទំហំពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងអនុវត្តកិច្ចសហប្រតិបត្តិការអប់រំប្រកបដោយប្រសិទ្ធភាព។
*នារសៀលថ្ងៃទី ២១ខែវិច្ឆិកានេះ ប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ លោក អ៊ីលហាំ អាលីយ៉េវ និងភរិយា បានចាកចេញពីក្រុងហាណូយ បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ វិច្ឆិកា តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា៕





