• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការដើម្បីនាំទំនាក់ទំនងទ្វេភាគីអភិវឌ្ឍគ្រប់ជ្រុងជ្រោយ

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh។ (រូបថត៖ VGP)
 

នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស វៀតណាម លោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេស អាមេរិក លោក Antony Blinken។

អបអរសាទរលោក Blinken ត្រូវបានតែងតាំងជារដ្ឋមន្រ្តីការបរទេសនៃសហរដ្ឋ អាមេរិក លោកឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានសម្ដែងនូវការត្រៀមខ្លួនជា ស្រេចសហប្រតិបត្តិការយ៉ាងស្អិតរមួតជាមួយលោក Blinken ដើម្បីជំរុញថែមទៀតនូវ ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ វៀតណាម-អាមេរិក ដើម្បីផលប្រយោជន៍ របស់ប្រជាជននៃប្រទេសទាំងពីរ ហើយចូលរួមចំណែកដល់ការពង្រឹងសន្តិភាព សន្តិ សុខ ការអភិវឌ្ឍ វិបុលភាពនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិកនិងលើពិភពលោក។

លោករដ្ឋមន្រ្តី Blinken បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតលើក ទី១៣របស់បក្សកុម្មុយនិស្តវៀតណាម ហើយបញ្ជាក់ថា អាមេរិកនឹងបន្តយកចិត្តទុក ដាក់ពិសេសដល់ទំនាក់ទំនងជាមួយវៀតណាម។ លោករដ្ឋមន្រ្តី Blinken ក៏បានអបអរ សាទរវៀតណាមដោយបានអនុវត្តប្រកបដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០ និងឆ្នាំដំបូងក្នុងអាណត្តិជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិ។

ភាគីទាំងពីរបានឯកភាពលើការបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីនាំទំនាក់ទំនង ទ្វេភាគីអភិវឌ្ឍកាន់តែខ្លាំងក្លានិងស៊ីជម្រៅជាងទៀត នាពេលខាងមុខ ដោយផ្ដោត សំខាន់ទៅលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការដោះស្រាយផលវិបាកដោយ សារសង្គ្រាម ការលើកកំពស់សមត្ថភាពនាវាចរណ៍ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា អប់រំ-បណ្ដុះបណ្ដាល ក៏ដូចជាជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់ជម្ងឺ Covid-19 និងបង្កើនសមត្ថភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវរថភ្លើងទីក្រុងនៅកំណាត់ផ្លូវ Nhon-ស្ថានីយ៍ហាណូយ

នាយករដ្ឋមន្ត្រីវៀតណាមលោក Pham Minh Chinh អញ្ជើញចុះពិនិត្យគម្រោងផ្លូវរថភ្លើងទីក្រុងនៅកំណាត់ផ្លូវ Nhon-ស្ថានីយ៍ហាណូយ

ខ្សែរថភ្លើងនេះមានប្រវែង ១២,៥ គីឡូម៉ែត្រ រួមមានស្ថានីយចំនួន ១២ ចាប់ពីស្ថានីយ៍ Nhon ដល់ស្ថានីយហាណូយ វិថី Tran Hung Dao ។

Top