• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-អង់គ្លេសបង្កើនកិច្ចសហប្រតិបត្តិការពហុវិស័យ អនុវត្តន៍កិច្ច ព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី


លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc (ខាងស្ដាំ) អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយលោករដ្ឋមន្រ្តីអង់គ្លេស Dominic Raab។ (រូបថត៖ TTXVN)
 

នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសម្ដែងការ គួរសមជាមួយរដ្ឋមន្រ្តីការបរទេសនិងអភិវឌ្ឍអង់គ្លេសលោក Dominic Raab ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ កញ្ញា។

លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានអះអាងថា អង់គ្លេស ជាដៃគូដ៏សែនសំខាន់របស់វៀតណាមនៅអឺរ៉ុបនិងលើពិភពលោក ហើយក៏ ជាដៃគូពាណិជ្ជកម្មធំរបស់វៀតណាមនៅអឺរ៉ុបផងដែរ។ លោកនាយករដ្ឋ មន្រ្តីបានស្នើរឲ្យភាគីទាំងពីរបញ្ចប់ជំនួបចរចាឲ្យបានឆាប់ៗ ឆ្ពោះទៅចុះហត្ថ លេខានិងដាក់ឲ្យអនុវត្តន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី សំដៅក្ដាប់យក ឱកាសសហប្រតិបត្តិការ ជួយសម្រួលដល់ការស្ដារកំណើនឡើងវិញនៃ ប្រទេសទាំងពីរក្រោយពីជម្ងឺរាតត្បាត។    

ជាការឆ្លើយតប លោករដ្ឋមន្រ្តី Dominic Raab បានអះអាងថា អង់គ្លេសយកចិត្តទុកដាក់ពិសេសហើយមានគោលបំណងចង់បង្កើនកិច្ច សហប្រតិបត្តិការទ្វេភាគីជាមួយវៀតណាម សហការយ៉ាងស្អិតរមួតជាមួយ វៀតណាមក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងអង់គ្លេសជាមួយតំបន់ ក៏ដូចជាក្នុងការដោះស្រាយបញ្ហាសកលជាបន្ទាន់ផងដែរ។ លោករដ្ឋមន្រ្តី បានសម្ដែងនូវគោលបំណងចង់ឲ្យភាគីទាំងពីរសហការគ្នាដើម្បីត្រៀមរៀបចំឲ្យកិច្ចប្រជុំជាន់ខ្ពស់អង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (COP 26) នៅអង់គ្លេសនាឆ្នាំ២០២១ ព្រមទាំងអះអាងថាអង់គ្លេសគាំទ្រ ចំពោះទស្សនៈរបស់វៀតណាមនិងអាស៊ានស្ដីពីការខិតខំប្រឹងប្រែងរក្សា សន្តិភាព ស្ថិរភាព សន្តិសុខ ដោះស្រាយជម្លោះដោយសន្តិវិធី គោរពច្បាប់ អន្តរជាតិជាពិសេសគឺអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ១៩៨២នៅក្នុងតំបន់។

នារសៀលថ្ងៃដដែល លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc ក៏ បានអញ្ជើញទទួលជួបសវនាការជាមួយលោក Greg Hands អនុរដ្ឋមន្រ្តី ពាណិជ្ជកម្មអង់គ្លេសនិងលោក Ian Raymond Hatton ប្រធានសម្ព័ន្ធក្រុម ហ៊ុន Enterprize Energy (អង់គ្លេស) ដែលកំពុងអញ្ជើញបំពេញទស្សនកិច្ចការ ងារនៅវៀតណាមដើម្បីពន្លឿនគម្រោងការណ៍អគ្គីសនីដើរដោយខ្យល់នៅលំហរសមុទ្រខេត្ត Binh Thuan។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាលវៀត ណាមជានិច្ចកាលផ្ទៀងស្ដាប់ ចែករំលែក និងបង្កលក្ខណៈងាយស្រួល សម្រាប់វិនិយោគិនបរទេសមកបណ្ដាក់ទុននៅវៀតណាម ជាពិសេសគឺ ចំពោះគម្រោងការណ៍ធំៗ ដែលស្និទ្ធស្នាលជាមួយបរិស្ថាន ហើយអនុវត្តវិទ្យា សាស្ត្របច្ចេកទេសជឿនលឿនដូចនឹងគម្រោងការណ៍អគ្គីសនីដើរដោយ ខ្យល់នៅលំហរសមុទ្រ Ke Ga៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាយករដ្ឋមន្ត្រីលោក ហ្វាម មិញ ជិញ៖ ត្រៀមរៀបចំគ្រប់លក្ខខណ្ឌសម្រាប់ពិធីសម្ពោធគម្រោងជាតិសំខាន់ៗនៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៥

នាព្រឹកថ្ងៃទី ១៣ កក្កដា នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជិញ បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត ក្រុង នៅតំបន់ដីសណ្ដទន្លេ Cuu Long ស្តីពីស្ថានភាពនិងលទ្ធផល នៃការអនុវត្តសេចក្តីសម្រេចចិត្ត របស់គណៈកម្មាធិការមជ្ឈិម ការិយាល័យនយោបាយ និងលេខាធិការដ្ឋាន ស្តីពីការកសាង ការរៀបចំ និងប្រតិបត្តិការរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត; វឌ្ឍនភាពនៃគម្រោងផ្លូវល្បឿនលឿន គម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ក្នុងតំបន់និងលទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ប្រកបដោយចីរភាពលើផ្ទៃដី ១ លានហិកតា ស្រូវឯកទេសដែលមានគុណភាពខ្ពស់ បញ្ចេញឧស្ម័នទាបភ្ជាប់នឹងកំណើនបៃតង និងនិរន្តរភាពនៅតំបន់ដីសណ្តទន្លេ Cuu Long។

Top