• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ឡាវបន្តជំរុញសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការ

នាថ្ងៃទី ៥ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានទទួលជួបលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh អញ្ជើញទទួលជួបលោក Saleumxay Kommasith ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (រូបថត៖ VGP/Nhat Bac)

នៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានជឿជាក់ថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងការគ្រប់គ្រងរបស់រដ្ឋាភិបាល ពិតណាស់ថា ប្រទេសនិងប្រជាជនឡាវនឹងអនុវត្តប្រកបដោយជោគជ័យនូវសេចក្តីសម្រេចចិត្តនៃមហាសន្និបាតជាតិលើកទី ១១ នៃបដិវត្តន៍ប្រជាជនឡាវ បក្ស និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ៥ឆ្នាំលើកទី៩។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រសួងការបរទេសនៃប្រទេសទាំងពីរបន្តការសម្របសម្រួលយ៉ាងជិតស្និទ្ធ ដើម្បីត្រៀមលក្ខណៈល្អបំផុតសម្រាប់ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់នាពេលខាងមុខ។

រីឯខ្លួនវិញ ឧបនាយករដ្ឋមន្ត្រី  រដ្ឋមន្ត្រីការបរទេសឡាវបានអះអាងថា បក្ស រដ្ឋ និងប្រជាជនឡាវនឹងបន្តរួមដៃជាមួយបក្ស រដ្ឋ និងប្រជាជនវៀតណាមក្នុងការពូនជ្រុំ និងថែរក្សាទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេសវៀតណាម និងឡាវផងដែរ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

រដ្ឋាភិបាលខិតខំប្រឹងប្រែងដោយអស់ពីសមត្ថភាពដើម្បីអនុវត្តន៍បេសកកម្មស្ថាបនាការអភិវឌ្ឍ

នាព្រឹកថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ មហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានធ្វើកិច្ចពិភាក្សាលើឯកសារនៃមហាសន្និបាត ក្រោមអធិបតីភាពរបស់លោកប្រធានរដ្ឋ លឿង គឿង។

Top