• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-ហ្វីលីពីន ខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគី ឡើងដល់ ១០ ពាន់លានដុល្លារក្នុងពេលឆាប់ៗ ខាងមុខ

នាព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅវិមានប្រធានរដ្ឋ នៃរដ្ឋធានីហាណូយ ប្រធានរដ្ឋ វៀតណាម លោក Vo Van Thuong បានអញ្ជើញជាអធិបតីក្នុងពិធីទទួលស្វាគមន៍ថ្នាក់រដ្ឋ ប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. ដែលលោកកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
ប្រធានរដ្ឋ លោក Vo Van Thuong អញ្ជើញជាអធិបតីក្នុងពិធីស្វាគមន៍ជាផ្លូវការ ប្រធានាធិបតីហ្វីលីពីន Ferdinand Romualdez Marcos Jr. (រូបថត៖ VOV)

នៅក្នុងជំនួបពិភាក្សាបន្ទាប់ពីពិធីទទួលស្វាគមន៍ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ និងការទូតបន្ថែមទៀត តាមរយៈការបង្កើនការផ្លាស់ប្តូរទស្សនកិច្ច ការជួបប្រាស្រ័យកម្រិតខ្ពស់ និងគ្រប់កម្រិត; រួមគ្នា ដើម្បីបង្កើតកម្មវិធីសកម្មភាពអនុវត្តភាពជាដៃគូយុទ្ធសាស្ត្រដំណាក់កាល ២០២៥ -២០៣០។ ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដោយខិតខំនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យឡើងដល់ ១០ ពាន់លានដុល្លារនាពេលឆាប់ៗ តាមរយៈការកំណត់ការអនុវត្តរបាំងពាណិជ្ជកម្ម និងសម្រួលដល់ការនាំចូល និងនាំចេញទំនិញដែលភាគីទាំងពីរមានសក្តានុពល និងភាពខ្លាំងដូចជា អាហារសមុទ្រ ផលិតផលផ្លែឈើជាដើម។ ភាគីទាំងពីរបានឯកភាពសហការក្នុងការឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ ជំនះការបំពុល កាត់បន្ថយការបំភាយកាបូន និងការដោះស្រាយកាកសំណល់ប្លាស្ទិក...។

ប្រធានាធិបតីហ្វីលីពីនបានថ្លែងអំណរគុណវៀតណាម ចំពោះឆន្ទៈក្នុងការផ្តល់ប្រភពអង្ករប្រកបដោយស្ថិរភាព និងយូរអង្វែងដល់ហ្វីលីពីន ដោយបានវាយតម្លៃខ្ពស់ចំពោះការដែល ភាគីទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអង្ករក្នុងឱកាសនេះ រួមចំណែកធានាសន្តិសុខស្បៀង និងពង្រឹងសាមគ្គីភាពរវាងប្រទេសទាំងពីរ។

ថ្នាក់ដឹកនាំទាំងពីរបានឯកភាពជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ; សង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការសមុទ្រ និងមហាសមុទ្រ; ឯកភាពសហការលើកកម្ពស់សមត្ថភាពទប់ស្កាត់ និងប្រឆាំងឧក្រិដ្ឋកម្មឆ្លង ដែន និងឧក្រិដ្ឋជនដោយប្រើបច្ចេកវិទ្យាខ្ពស់; ជំរុញការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងលើកកម្ពស់តួនាទីរបស់អង្គការមិត្តភាព ដើម្បីរួមចំណែកពង្រឹងភាពស្អិតរមួត និងការយោគយល់គ្នាទៅវិញទៅមក រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ។

អំពីកិច្ចសហប្រតិបត្តិការពហុភាគី និងតំបន់ លោកប្រធានាធិបតី Marcos Jr. អះអាងការគាំទ្រចំពោះវៀតណាមធ្វើជាម្ចាស់ផ្ទះឆ្នាំ APEC ឆ្នាំ ២០២៧ប្រកបដោយជោគជ័យ។ ចំពោះបញ្ហាសមុទ្រខាងកើត ភាគីទាំងពីរបានប្តេជ្ញារក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍។ អំពាវនាវឱ្យភាគីទាំងអស់អនុវត្តការអត់ធ្មត់ មិនគំរាមកំហែង ឬប្រើប្រាស់កម្លាំង គោរពយ៉ាងពេញលេញនូវដំណើរការការទូត និងផ្លូវច្បាប់ និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយឈរលើគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២   (UNCLOS) ផងដែរ។

បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម និងរៀបចំពិធីផ្លាស់ប្តូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យកសិកម្ម ពាណិជ្ជកម្មស្រូវ កិច្ចសហប្រតិបត្តិការលើសមុទ្រ និងវប្បធម៌៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រី Donald Tusk បង្កើតសន្ទុះដើម្បីលើកកម្ពស់ទំនាក់ទំនងវៀតណាម-ប៉ូឡូញ

តបតាមការអញ្ជើញរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញ ហ៊ឹង នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៦។

Top