• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - សិង្ហបុរីជំរុញការតភ្ជាប់បច្ចេកវិទ្យានិងការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មី


 អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Tran Dinh Tung
 

នាថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅប្រទេសសិង្ហបុរី ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម បានសហការ​ជាមួយ​សាក​លវិទ្យាល័យ Temaek  និងទីភ្នាក់ងារអភិវឌ្ឍន៍ធុរកិច្ចសិង្ហបូរី (ESG ) រៀបចំកម្មវិធី “Techfest Vietnam in​ Singapore” ដើម្បីណែនាំនិងផ្សព្វផ្សាយអំពីទិវាសហគ្រិនច្នៃប្រឌិតរបស់វៀតណាម ( Techfest Vietnam) ឆ្នាំ ២០១៩ ក៏ដូចជារូបភាព​នៃប្រព័ន្ធ​អេកូឡូ​ស៊ី​ច្នៃ​ប្រឌិត​ថ្មី​របស់​វៀត​ណាម​ជាមួយ​ដៃគូ​អន្តរជាតិ​ផង​ដែរ​។
 
អនុរដ្ឋ​មន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Tran Dinh Tung បានអោយដឹថា៖ បច្ចុប្បន្ននេះ ប្រព័ន្ធ​អេកូឡូស៊ីច្នៃ​ប្រឌិតថ្មី​នៅវៀត​ណាម កំពុងត្រូវ​បានគេយក​ចិត្តទុក​ដាក់យ៉ាង​ខ្លាំងនិង​ជំរុញ​ការអភិវឌ្ឍន៍​លើគោល​នយោបាយហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មគាំទ្រជាដើម។ វៀតណាមនឹងផ្តោត​លើការ​កសាង​និង​អភិវឌ្ឍ​ន៍បណ្តាញសហគ្រិននៅថ្នាក់ជាតិនិងអន្តរជាតិ។ លើសពីនេះទៅទៀត គឺជំរុញការ​បង្កើត​មជ្ឈមណ្ឌល​ច្នៃប្រឌិត​នៅទូ​ទាំងប្រទេសផងដែរ។
 
ក្នុងឱកាសនេះ​ លោកអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក៏បានណែនាំជាមួយដៃគូសិង្ហបុរី អំពីទំហុំនិងខ្លឹម​សារសំខាន់ៗនៃទិវាបុណ្យ​ចាប់ផ្តើមអាជីវកម្មនៅវៀត ណាម ឆ្នាំ ២០១៩ ដែលនឹងប្រព្រឹត្តទៅ​នៅ​ទីក្រុង​ Ha Long (ខេត្ត Quang Ninh) នៅ​ដើម​ខែធ្នូឆ្នាំ ២០១៩៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top