នៅក្នុងជំនួបនេះ
នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជិញ បានសង្កត់ធ្ងន់ថា វៀតណាមមានបំណងជំរុញទំនាក់ទំនងសហប្រតិបត្តិការជាមួយប៊ូតាន; ស្នើឲ្យភាគីទាំងពីរជំរុញដំណើរទស្សនកិច្ច នៅកម្រិតខ្ពស់និងគ្រប់កម្រិត;
ពិចារណាបង្កើតយន្តការសហប្រតិបត្តិការទ្វេភាគី; បន្តពិនិត្យនិងជំរុញការចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។
ទន្ទឹមនឹងនោះ ជំរុញការតភ្ជាប់រវាងសេដ្ឋកិច្ចទាំងពីរ តាមរយៈការជំរុញរាល់កិច្ចចរចា
និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម
និងការវិនិយោគ
ដើម្បីសម្រួលដល់ទំនិញរបស់ប្រទេសទាំងពីរចូលទៅកាន់ទីផ្សារគ្នាទៅវិញទៅមក។
វៀតណាមបានត្រៀមខ្លួនរួចជាស្រេចក្នុងការនាំចេញទំនិញដែលប៊ូតានមានតម្រូវការ
ហើយវៀតណាមមានប្រៀបខ្លាំងដូចជា ម្ហូបអាហារ ទំនិញប្រើប្រាស់ សម្ភារៈសំណង់
ផលិតផលអេឡិចត្រូនិកនិងគ្រឿងបន្លាស់ ព្រមទាំងនាំចូលទំនិញពីប្រទេសប៊ូតាន
បំពេញតម្រូវការរបស់ប្រទេសទាំងពីរ។
លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យភាគីទាំងពីរពិចារណាពង្រីកកិច្ចសហប្រតិ បត្តិការសន្តិសុខ
ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត; ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលដូចជា
ទេសចរណ៍ខាងវិញ្ញាណ កសិកម្មសរីរាង្គ គុណភាពខ្ពស់ ឱសថបុរាណ; ហើយឆាប់ៗនេះ
នឹងបង្កើតជើងហោះហើរត្រង់ ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរវប្បធម៌
និងការជួបប្រាស្រ័យរវាងប្រជាជន។
ព្រះមហាក្សត្រប៊ូតាន Jigme
បានអះអាងថា
ប៊ូតានចាត់ទុកវៀតណាមជាដៃគូដ៏គួរឱ្យទុកចិត្តនិងសំខាន់ក្នុងតំបន់
ហើយប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនាពេលខាងមុខ។ នាយករដ្ឋមន្ត្រី លោក
ហ្វាម មិញ ជិញ និងព្រះមហាក្សត្រ ប៊ូតានបានឯកភាពថា វៀតណាមនិងប៊ូតាន ចាំបាច់ត្រូវបន្តបង្កើនការផ្លាស់ប្តូរព័ត៌មាន
ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី។ វៀតណាមស្វាគមន៍
ប៊ូតានបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយអាស៊ាន
ក៏ដូចជាយន្តការសហប្រតិបត្តិការក្នុងតំបន់ផ្សេងទៀត។
នារសៀលថ្ងៃនេះ
ថ្លែងមតិក្នុងជំនួបជាមួយព្រះមហាក្សត្រប៊ូតាន ប្រធានរដ្ឋសភាវៀតណាម លោក ត្រឹនថាញ់
មិន បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់
និងមានបំណងចង់ពង្រឹងទំនាក់ទំនងមិត្ត ភាពជាមួយប៊ូតាន ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
លោកជឿជាក់ថា នាពេលខាងមុខ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការវៀតណាម - ប៊ូតាន
នឹងត្រូវបានលើកកំពស់យ៉ាងខ្លាំងក្លាឡើងកម្ពស់ថ្មីមួយ៕





