• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងឥណ្ឌូនេស៊ី ជំរុញកិច្ចសហប្រតិបត្តិការសភា

នាព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅវិមានរដ្ឋសភា អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបគណៈប្រតិភូក្រុមប្រឹក្សាតំណាងមូលដ្ឋានឥណ្ឌូនេស៊ី (ព្រឹទ្ធសភា) ដឹកនាំដោយលោកស្រី Sylviana Murin ប្រធានគណៈកម្មការសហប្រតិបត្តិការសភា ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
  អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទទួលជួបលោកស្រី Sylviana Murin ប្រធានគណៈកម្មការសហប្រតិបត្តិការសភាឥណ្ឌូនេស៊ី (រូបថត៖ daibieunhandan.vn)  

អនុប្រធានប្រចាំការរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលគោរព ហើយមានគោលបំណងចង់ពង្រីកថែមទៀតទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រជាមួយឥណ្ឌូនេស៊ី។ នាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវសហប្រតិបត្តិការយ៉ាងជិតស្និទ្ធថែមទៀត ដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឡើងកម្ពស់ថ្មីមួយ ជាការឆ្លើយតប លោកស្រី Sylviana Murin បានសង្កត់ធ្ងន់ថាសភាឥណ្ឌូនេស៊ីនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាវៀតណាមនៅវេទិកាអន្តរសភាអន្តរជាតិ និងតំបន់ ដូចជាសហភាពអន្តរសភា (IPU)។ លោកស្រីមានកោលបំណងថា នាពេលខាងមុខភាគីទាំងពីរនឹងពង្រឹងថែមទៀតរាល់សកម្មភាពសហប្រតិបត្តិការរវាងសភានៃប្រទេសទាំងពីរ។

ទាក់ទងនឹងបញ្ហាសមុទ្រខាងកើតភាគីទាំងពីរបានឯកភាពគ្នាបន្តសម្របសម្រួល
ជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) អំពាវនាវឲ្យមានការអត់ធ្មត់ មិនប្រើប្រាស់ ឬគម្រាមកំហែងប្រើប្រាស់អាវុធ ប្រឆាំងជំទាស់យ៉ាងដាច់ខាតចំពោះសកម្មភាពចាប់បង្ខំ រំលោភបំពានលើអធិបតេយ្យភាពទឹកដី ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ ក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២។  សម្របសម្រួលគ្នាក្នុងដំណើរការអនុវត្តន៍ និងធានាការអនុវត្តសេចក្ដីប្រកាសស្ដីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំង ចរចាដើម្បីសម្រេចឲ្យបានក្រមប្រតិបត្តិ នៅសមុទ្រខាងកើត (COC)  ចូលជាធរមានជាក់ស្ដែង សមស្របជាមួយច្បាប់អន្តរជាតិក្នុងនោះមានអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ ផងដែរ៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ យុទ្ធនាការក្វាងទ្រុង សម្រេចបាន ជ័យជម្នះដ៏ត្រចះត្រចង

លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ៖ “យុទ្ធនាការក្វាងទ្រុង” សម្រេចបាន “ជ័យជម្នះដ៏ត្រចះត្រចង”

នាព្រឹកមិញថ្ងៃទី១៦ ខែមករា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានអញ្ជើញជាអធិបតីក្នុងសន្និសីទបូកសរុប “យុទ្ធនាការក្វាងទ្រុង” ដែលជាកិច្ចខិតខំប្រឹងប្រែងក្នុងល្បឿនរហ័សបំផុត ដើម្បីសាងសង់ និងជួសជុលផ្ទះសម្រាប់គ្រួសារដែលរងការខូចខាតដោយព្យុះ និងទឹកជំនន់ថ្មីៗនេះ នៅភាគកណ្តាលវៀតណាម។

Top