កិច្ចព្រមព្រៀងជៀសវាងការយកពន្ធត្រួតគ្នារវាងវៀតណាម និងសហរដ្ឋអាមេរិកត្រូវបានចុះហត្ថលេខានៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៥ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ បន្ទាប់ពីការចុះហត្ថលេខា វៀតណាមបានបញ្ចប់នីតិវិធីសម្រាប់ផ្តល់សច្ចាប័នលើប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងស្របតាម បទប្បញ្ញត្តិនៃច្បាប់ស្តីពីសន្ធិសញ្ញាអន្តរជាតិឆ្នាំ ២០១៦។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីឆ្នាំ ២០១៧ មក បន្ទាប់ពីកំណែទម្រង់គោលនយោបាយធំៗនៅសហរដ្ឋអាមេរិក ប្រទេសនេះមិនទាន់បានផ្តល់សច្ចាប័ននៅឡើយទេ ដូច្នេះកិច្ចព្រមព្រៀងនេះមិនទាន់ចូលជាធរមានដែរ។
ការអនុម័តលើកិច្ចព្រមព្រៀងពន្ធដាររវាងវៀតណាម និងអាមេរិកនឹងបង្កើតក្របខ័ណ្ឌច្បាប់ដើម្បីលើកទឹកចិត្តនិងការពារសហគ្រាសនៃប្រទេសទាំងពីរនៅពេលធ្វើអាជីវកម្ម ឬវិនិយោគទៅវិញទៅមក៕