នារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong បានទទួលជួបលោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC) ដើម្បីពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការ និងលើកកំពស់គុណភាពនៃចលនាកីឡាសម្រាប់ជនពិការនៅវៀតណាម។
អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong ទទួលជួបលោក Andrew Parsons ប្រធានគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ (IPC)។ (រូបថត៖ tdtt.gov.vn)
លោកអនុរដ្ឋមន្ត្រី Hoang
Dao Cuong បានណែនាំព័ត៌មានមូលដ្ឋានអំពីគណៈកម្មាធិការប៉ារ៉ាឡាំពិកវៀតណាម;
លោកបានឲ្យដឹងថា ក្នុងរយៈពេលជិត៣០ឆ្នាំនៃការអភិវឌ្ឍ
កីឡាសម្រាប់ជនពិការមានការវិវឌ្ឍជាវិជ្ជមាន។ ក្នុងរយៈពេល ១០ ឆ្នាំកន្លងទៅ
កីឡាជនពិការវៀតណាមបានរួមបញ្ចូលយ៉ាងស៊ីជម្រៅ
និងប្រកួតប្រជែងក្នុងការប្រកួតអន្តរជាតិជាច្រើន
ដោយបានបញ្ជាក់ពីជំហរជាក់ស្តែងមួយនៅក្នុងតំបន់ និងទ្វីប។
រីឯខ្លួន
ប្រធាន IPC លោក Andrew Parsons បានបញ្ជាក់ថា
IPC ត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួលជាមួយវៀតណាម
ដើម្បីរៀបចំព្រឹត្តិការណ៍មិនត្រឹមតែសម្រាប់អត្តពលិកប៉ុណ្ណោះទេ
ថែមទាំងសម្រាប់សហគមន៍ជនពិការទាំងមូលផងដែរ។ ទន្ទឹមនឹងនោះ
ជួយឧបត្ថម្ភវៀតណាមក្នុងការងារឃោសនា នាំមកនូវរូបភាព ទូរទស្សន៍ផ្សាយផ្ទាល់
ដើម្បីផ្លាស់ប្តូរការយល់ដឹងអំពីកីឡាសម្រាប់ជនពិការ ...៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម