• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

នាំកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុវៀតណាម-អាមេរិក កាន់តែស៊ីជម្រៅនិងជាក់ស្តែង

ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ (ម៉ោងក្នុងតំបន់) អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Cao Anh Tuan បានអញ្ជើញជួបធ្វើការជាមួយលោក Robert Kaproth ជំនួយការរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុទទួលបន្ទុកហិរញ្ញវត្ថុអន្តរជាតិ នៅទីស្នាក់ការកណ្តាលនៃក្រសួងរតនាគារសហរដ្ឋអាមេរិក។
អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាមលោក Cao Anh Tuan។ (រូបថត៖ VNA)

លោកអនុរដ្ឋមន្ត្រី Cao Anh Tuan បានសង្កត់ធ្ងន់ថា វៀតណាមនិងអាមេរិកមានភាពស្រដៀងគ្នាជាច្រើនក្នុងផលប្រយោជន៍យុទ្ធសាស្ត្រនិងសេដ្ឋកិច្ច ក៏ដូចជាមានរចនាសម្ព័ន្ធសេដ្ឋកិច្ចបំពេញបន្ថែមសម្រាប់គ្នាទៅវិញទៅមក។ តាមនោះ វៀតណាមមានតម្រូវការយ៉ាងធំ លើផលិតផលបច្ចេកវិទ្យាខ្ពស់ ថាមពល ឧបករណ៍អាកាសចរណ៍ និងផលិតផលកសិកម្មពីសហរដ្ឋអាមេរិក។ ក្នុងពេលជាមួយគ្នានោះ ទំនិញប្រើប្រាស់ដែលផលិតនៅវៀតណាមក្នុងតម្លៃសមរម្យកំពុងក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់អ្នកប្រើប្រាស់អាមេរិក។ ដូច្នេះ ភាពជាដៃគូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរវាងវៀតណាមនិងសហរដ្ឋអាមេរិកចាំបាច់ត្រូវលើកកំពស់មួយកម្រិតថ្មីទៀត មិនត្រឹមតែជាលក្ខណៈទ្វេភាគីប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃភាពជឿជាក់   និងវិបុលភាពរួមផងដែរ។ លោកអនុរដ្ឋមន្ត្រី Cao Anh Tuan ក៏បានស្នើឱ្យក្រសួងរតនាគារអាមេរិក ពិចារណាលើការឡើងសំឡេងដើម្បីវៀតណាមអាចទាក់ទងផ្ទាល់លើការនាំចូលទំនិញបច្ចេកវិទ្យាខ្ពស់; ជួយសម្រួលដល់ការផ្ទេរបច្ចេកវិទ្យាក្នុងការលើកកម្ពស់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី។

ពីភាគីអាមេរិក លោក Robert Kaproth បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលវៀតណាមក្នុងបរិបទបច្ចុប្បន្ន ហើយអះអាងថា ក្រសួងរតនាគារអាមេរិកមានបំណងផ្តល់អាទិភាពដល់ការពង្រឹងទំនាក់ទំនង និងត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយបញ្ហាដែលមានស្រាប់ក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាមួយវៀតណាម។ ទន្ទឹមនឹងនោះ ឧបការីរដ្ឋមន្ត្រី Robert Kaproth ក៏បានរំលឹកឡើងវិញពីការព្រួយបារម្ភរបស់សហរដ្ឋអាមេរិក អំពីការកើនឡើងនៃឱនភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរក្នុងរយៈពេលថ្មីៗនេះ។

នៅចុងបញ្ចប់នៃជំនួបនេះ ភាគីទាំងពីរបានឯកភាពថា នេះគឺជាពេលវេលាដ៏សមស្រប ដើម្បីជំរុញសកម្មភាពនានា សំដៅនាំទំនាក់ទំនងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុទ្វេភាគី រវាងវៀតណាមនិងសហរដ្ឋអាមេរិកឲ្យកាន់តែស៊ីជម្រៅនិងជាក់ស្តែង៕

តាម​ VOV5​ - វិទ្យុសំឡេងវៀតណាម​

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son៖ ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧

ឧបនាយករដ្ឋមន្ត្រី លោក Bui Thanh Son៖ ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧

ចាំបាច់ត្រូវបង្កើតក្រមអត្តសញ្ញាណសម្គាល់ APEC វៀតណាម ២០២៧ ឲ្យបានឆាប់ៗ។ នេះជាការណែនាំរបស់ឧបនាយករដ្ឋមន្ត្រីលោក Bui Thanh Son ក្នុងសម័យប្រជុំពេញអង្គលើកទី១ នៃគណៈកម្មាធិការជាតិ APEC (វេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក) ឆ្នាំ២០២៧ ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២១ ខែសីហា នៅទីស្នាក់ការរដ្ឋាភិបាល។

Top