នេះជាជំនួបចរចាថ្នាក់រដ្ឋមន្ត្រីដោយផ្ទាល់លើកដំបូងរវាងវៀតណាមនិងអាមេរិក បន្ទាប់ពីសម័យចរចាតាមអ៊ីនធឺណិតកាលពីថ្ងៃទី ១២ មេសា សំដៅចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មទៅវិញទៅមកវៀតណាម-អាមេរិក ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។
ការចរចាបានប្រព្រឹត្តទៅក្នុងស្មារតីស្ថាបនា និងបើកចំហ។ រដ្ឋមន្ត្រីទាំងពីរបានឯកភាពខ្ពស់លើបញ្ហាគោលការណ៍ វិធីសាស្រ្តអភិក្រម តម្រង់ទិសសម្រាប់ខ្លឹមសារនិងផែនការចរចា បង្កើតមូលដ្ឋានគ្រឹះសម្រាប់សម័យចរចាបន្ទាប់ ដើម្បីសម្រេចបានលទ្ធផលវិជ្ជមាន។
តំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer បានទទួលស្គាល់និងវាយតម្លៃខ្ពស់ចំពោះសុច្ឆន្ទៈនិងភាពម្ចាស់ការរបស់វៀតណាមក្នុងការរៀបចំយ៉ាងសកម្ម សម្រាប់ការចរចាររវាងភាគីទាំងពីរ ហើយបានឯកភាពជាមូលដ្ឋានចំពោះវិធីសាស្រ្តនិងសំណើរបស់វៀតណាម ដោយសង្ឃឹមថា ការចរចាកម្រិតបច្ចេកទេសនាប៉ុន្មានថ្ងៃខាងមុខនឹងសម្រេចបានលទ្ធផលវិជ្ជមាន រួមចំណែកដល់ស្ថិរភាពនិងការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕