• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងឡាវ មានចំណងសាមគ្គីភាពពិសេស មិត្តភាពមហិមា និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម និងឡាវ (៥ កញ្ញា ១៩៦២-៥ កញ្ញា ២០២២) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung បានឆ្លើយបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន អំពីទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម-ឡាវ។
  ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថកិច្ចវៀតណាមប្រចាំនៅឡាវ លោក Nguyen Ba Hung។ (រូបថត៖ VOV)  

ឯកអគ្គរដ្ឋទូត Nguyen Ba Hung បានអះអាងថា ទំនាក់ទំនងរវាងប្រទេសទាំងពីរវៀតណាម - ឡាវ និងឡាវ - វៀតណាមពិតជាទំនាក់ទំនងពិសេស និងតែមួយគត់ ក្នុងទំនាក់ទំនងអន្តរជាតិនៃពិភពលោកនាបច្ចុប្បន្ន។

“ក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំ ប្រជាជនឡាវ និងប្រជាជនវៀតណាម តែងតែរួមរស់ជាមួយគ្នាដោយសុខសន្តិភាព និងបានជួយគ្នាទៅវិញទៅមកជាច្រើនលើកច្រើនសារ ចាប់តាំងពីពេលនោះមក បានបង្កើតឡើងទំនាក់ទំនងធម្មជាតិ រវាងប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរគឺពិសេសណាស់ ដោយឈរលើមូលដ្ឋាននៃការជួយគ្នាទៅវិញទៅមកដ៏សុចរិត ស្មោះត្រង់ និងមិនប្រែប្រួលទៅតាមមនោគមវិជ្ជានៃប្រទេសធំ ឬតូច ឬកេងចំណេញនោះឡើយ ដោយបានគោរពគ្នាទៅវិញទៅមក មានទំនាក់ទំនងស្មើភាពគ្នាទៅវិញទៅមក នេះជាលក្ខណៈដ៏សំខាន់ណាស់ ហើយសមស្របនឹងគោលការណ៍មូលដ្ឋាននៃច្បាប់អន្តរជាតិទាំងស្រុង។ យើងតែងតែរក្សានូវសាមគ្គីភាពពិសេស មិត្តភាពមហិមារ  និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ បើទោះបីជាពិភពលោក និងតំបន់មានការប្រែប្រួលដ៏ស្មុគស្មាញជាច្រើនក៏ដោយ។”

ឆ្នាំនេះ ប្រទេសទាំងពីរបានរួមគ្នាប្រារព្ធខួបលើកទី ៦០ នៃការបង្កើតទំនាក់ទំនងការទូត (៥ កញ្ញា ១៩៦២ - ៥ កញ្ញា ២០២២) និងខួបលើកទី ៤៥ នៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការវៀតណាម - ឡាវ (១៨ កក្កដា ១៩៧៧ - ១៨ កក្កដា ២០២២)។ ឯកអគ្គរដ្ឋទូត Nguyen Ba Hung បានចាត់ទុកថា នេះគឺជាបង្គោលប្រវត្តិសាស្ត្រ ដែលប្រទេសទាំងពីរជ្រើសរើស ដើម្បីប្រារព្ធសកម្មភាពរួមគ្នា។ ការយកឆ្នាំ ២០២២ ជាឆ្នាំសាមគ្គីភាពពិសេសរវាងប្រទេសទាំងពីរបានបញ្ជូនសារដ៏សំខាន់មួយ ដែលបង្ហាញពីអត្ថន័យស្លាប់រស់ នៃទំនាក់ទំនងពិសេសរវាងឡាវ និងវៀតណាម វៀតណាម និងឡាវ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

វៀតណាមនិងអាមេរិកអនុវត្តន៍ក្របខ័ណ្ឌទំនាក់ទំនងថ្មីប្រកបដោយប្រសិទ្ធភាពនាពេលខាងមុខ

នារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្នាក់ការក្រសួងការបរទេស រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink ក្នុងឱកាសដែលលោកបំពេញដំណើរទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ មិថុនា។

Top