• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងហ្វីលីពីនសម្រប​សម្រួល​យ៉ាងជិតស្និទ្ធលើយន្តការសហប្រតិបត្តិការក្នុងតំបន់និងអន្តរជាតិ

ក្នុងឱកាសចូលរួមសន្និសីទថ្នាក់កិច្ចប្រជុំរដ្ឋមន្ត្រី “សហគមន៍ឧស្ម័នសូន្យអាស៊ី-Asia Zero Emission Community (AZEC)” នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នារសៀលថ្ងៃទី៤ ខែមីនា ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោក Raphael Perpetuo M. Lotilla។
ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានទទួលជួបជាមួយរដ្ឋមន្ត្រីក្រសួងថាមពលហ្វីលីពីន លោក Raphael Perpetuo M. Lotilla (រូបថត៖ VGP/Minh Khoi)

ក្នុងជំនួបនេះ ភាគីទាំងពីរបានឯកភាព បន្តចែករំលែកបទពិសោធន៍ ជំរុញថែមទៀតនូវយន្តការសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម និងហ្វីលីពីនលើវិស័យជាច្រើន និងសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ និងអន្តរជាតិ។

ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha បានស្នើរឲ្យវៀតណាមនិងហ្វីលីពីន ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ AZEC ដូចជាការកសាងមជ្ឈមណ្ឌលស្រាវជ្រាវថាមពលកកើតឡើងវិញ ឬមជ្ឈមណ្ឌលព្រមានគ្រោះមហន្តរាយនៅវៀតណាម ឬហ្វីលីពីនជាដើម។

រដ្ឋមន្ត្រីលោក Raphael Perpetuo M. Lotilla បានយល់ព្រមជាមួយវៀតណាមថា គំនិតផ្តួចផ្តើមក្នុងក្របខណ្ឌ AZEC គឺចាំបាច់ត្រូវអនុវត្តន៍ដោយមានគម្រោងជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; ហើយបានស្នើឱ្យប្រទេសទាំងពីរផ្តោតលើកិច្ចសហប្រតិបត្តិការលើវិស័យថាមពលកកើតឡើងវិញផងដែ

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

អគ្គលេខាបក្ស លោក តូ ឡឹម បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី ចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅសាធារណរដ្ឋបេឡារុស្ស

បន្ទាប់ពីបានបញ្ចប់ដោយជោគជ័យនូវសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី និងចូលរួមអបអរសាទរខួបលើកទី ៨០ នៃទិវាជ័យជំនះការពារជាតិដ៏មហិមា ចាប់ពីថ្ងៃទី ៨-១១ ឧសភា រសៀលថ្ងៃទី ១១ ឧសភា (ម៉ោងក្នុងស្រុក) អគ្គលេខាបក្ស លោកតូ ឡឹម និងលោកជំទាវភរិយា រួមជាមួយនឹងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានចាកចេញពីអាកាសយានដ្ឋាន Vnukovo ២ នៃរដ្ឋធានីម៉ូស្គូ សហព័ន្ធរុស្ស៊ី ដោយបំពេញដំណើរទស្សនកិច្ចថ្នាក់រដ្ឋទៅកាន់សាធារណរដ្ឋបេឡារុស តបតាមការអញ្ជើញរបស់ប្រធានាធិបតីនៃសាធារណរដ្ឋបេឡារុស Aleksandr Lukashenko។

Top