• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសៀរ៉ាឡេអូនបង្កើនកិច្ចសហប្រតិបត្តិការ និងទាញយក សក្តានុពល និងប្រៀបខ្លាំងជាអតិបរមានៃខឿនសេដ្ឋកិច្ចទាំងពីរ

តបតាមការអញ្ជើញរបស់ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ ប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូន លោក Julius Maada Bio និងលោកជំទាំវបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋសៀរ៉ាឡេអូន អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២០ ខែមិនា។

 

  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវអញ្ជើញទទួលស្វាគមន៍ប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូន លោក Julius Maada Bio និងលោកជំទាវ នៅវិមានប្រធានរដ្ឋ (រូបភាព៖ ក្រសួងការបរទេស)  

 

នារសៀលថ្ងៃទី ១៥ មិនា ក្នុងជំនួបពិភាក្សាការងារក្រោយពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការនោះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc និងប្រធានាធិបតីសៀរ៉ាឡេអូនបានផ្លាស់ប្តូរ និងឯកភាពគ្នាខ្ពស់លើទិសដៅជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលខាងមុខ។

 

ទាក់ទងនឹងវិស័យនយោបាយ-ការទូត ភាគីទាំងពីរបានឯកភាពគ្នាបន្តរក្សាដំណើរទស្សនកិច្ច និងជំនួបប្រាស្រ័យជាន់ខ្ពស់ និងផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់; បង្កើនការសម្របសម្រួលគ្នា និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាពហុភាគី ជាពិសេសគឺអង្គការសហប្រជាជាតិ ចលនាមិនចូលបក្សសម្ព័ន្ធ ព្រមទាំងគាំទ្រការពង្រីកទំនាក់ទំនងសហប្រតិបត្តិការនៅកម្រិតតំបន់ អាហ្វ្រិក តាមរយៈសហភាពអាហ្វ្រិក។ ភាគីទាំងពីរបានឯកភាពគ្នាទាញយកសក្ដានុពល និងប្រៀបខ្លាំងជាអតិបរមានៃខឿនសេដ្ឋកិច្ចទាំងពីរ; ប្តេជ្ញាអនុវត្តយ៉ាងតឹងរឹងនូវរាល់កិច្ចព្រមព្រៀងដែលសម្រេចបាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថែមទៀត ក្នុងនោះមានពាណិជ្ជកម្មអង្ករ; លើកទឹកចិត្ត និងជួយសម្រួលសហគ្រាសនៃប្រទេសទាំងពីរធ្វើការស្វែងរកឱកាសសហប្រតិបត្តិការធ្វើអាជីវកម្ម និងការវិនិយោគ។ ភាគីទាំងពីរបានអះអាងថានឹងធ្វើឱ្យវិស័យកសិកម្មក្លាយទៅជាសរសរស្តម្ភនៃកិច្ចសហប្រតិបត្តិការទ្វេភាគី; សិក្សា និងចែករំលែកបទពិសោធន៍ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មក្នុងក្របខណ្ឌទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការត្រីភាគីរវាងប្រទេសទាំងពីរ ដោយមានការចូលរួមពីអង្គការអភិវឌ្ឍន៍អន្តរជាតិ បណ្ដាប្រទេសឧស្សាហកម្ម និងវិនិយោគិនមកពីវិស័យឯកជន។

  ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូន លោក Julius Maada Bio (រូបភាព៖ ក្រសួងការបរទេស)  

បន្ទាប់ពីជំនួបពិភាក្សាការងារ លោកប្រធានរដ្ឋ Nguyen Xuan Phuc និងលោកប្រធានាធិបតីសៀរ៉ាឡេអូនបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការទ្វេភាគីចំនួនបីរវាងក្រសួង ស្ថាប័ននានានៃប្រទេសទាំងពីរលើវិស័យការទូត កសិកម្ម និងជលផល ដើម្បី បង្កើតមូលដ្ឋានគ្រឹះសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងវៀតណាម - សៀរ៉ាឡេអូន។

នារសៀលថ្ងៃដដែល នៅទីស្នាក់ការរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh បានអញ្ជើញជួបពិភាក្សាការងារជាមួយប្រធានាធិបតីនៃសាធារណរដ្ឋសៀរ៉ាឡេអូន លោក Julius Maada Bio ផងដែរ៕

 

 

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ចុះត្រួតពិនិត្យការអនុវត្តគម្រោងវិនិយោគសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh

បន្តកម្មវិធីត្រួតពិនិត្យគម្រោង និងសំណង់សំខាន់ៗថ្នាក់ជាតិ នាព្រឹកថ្ងៃទី ២៩ មករា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញចុះត្រួតពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិ Long Thanh ខេត្ត Dong Nai។ លោកនាយករដ្ឋមន្ត្រីបានសួរសុខទុក្ខ ប្រគល់អំណោយ ហើយជូនពរឆ្នាំថ្មីដល់កម្មាភិបាល និងកម្មករកម្មការនីដែលកំពុងធ្វើការនៅទីនេះ។

Top