• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងសហរដ្ឋអាមេរិកជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខផ្លូវអាកាស

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី លោក Luong Tam Quang បានស្នើឱ្យស្ថាប័នសន្តិសុខដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកធ្វើការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាប្រចាំជាមួយអង្គភាពនៃក្រសួងនគរបាលវៀតណាម អំពីដំណើរការត្រួតពិនិត្យលើមនុស្ស យានជំនិះ អ្នកដំណើរ និងការដឹកជញ្ជូនតាមផ្លូវអាកាស។
ឧត្តមសេនីយ៍ឯក លោក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម អញ្ជើញជួបជាមួយលោក David Pekoske ប្រធានទីភ្នាក់ងារសន្តិសុខដឹកជញ្ជូន ក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិក (រូបថត៖ Pham Kien/TTXVN)

នារសៀលថ្ងៃទី ៥ មិថុនា នៅទីក្រុងហាណូយ ថ្លែងក្នុងជំនួបជាមួយលោក David Pekoske ប្រធានទីភ្នាក់ងារសន្តិសុខដឹកជញ្ជូន ក្រសួងសន្តិសុខផ្ទៃក្នុងសហរដ្ឋអាមេរិក ឧត្តមសេនីយឯក Luong Tam Quang អនុរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមបានស្នើឲ្យភាគីទាំងពីរ ជំរុញការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការដាក់ពង្រាយនាយទាហានសន្តិសុខផ្លូវអាកាស; បង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់   និងចែករំលែកបទពិសោធន៍ក្នុងការទប់ស្កាត់ និងប្រឆាំងភេរវកម្មតាមអាកាស; បង្កើតយន្តការសម្រាប់ផ្លាស់ប្តូរ និងដោះស្រាយព័ត៌មានអំពីសញ្ញាសង្ស័យ និងឧក្រិដ្ឋកម្មគ្រប់ប្រភេទ។  បង្កើនការគាំទ្រសម្រាប់សកម្មភាពបណ្តុះបណ្តាល រៀបចំក្រុមអង្កេត និងស្រាវជ្រាវស្ថានភាពជាក់ស្តែងនៅតាមប្រទេសនីមួយៗ។

ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រី លោក Luong Tam Quang បានស្នើឱ្យស្ថាប័នសន្តិសុខដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកធ្វើការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ជាប្រចាំជាមួយអង្គភាពនៃក្រសួងនគរបាលវៀតណាម អំពីដំណើរការត្រួតពិនិត្យលើមនុស្ស យានជំនិះ អ្នកដំណើរ និងការដឹកជញ្ជូនតាមផ្លូវអាកាស; វិធានការគ្រប់គ្រងការរំលោភលើសេវាអាកាសចរណ៍ ដើម្បីរត់ពន្ធ និងដឹកជញ្ជូនគ្រឿងញៀន អាវុធ និងគ្រឿងផ្ទុះ ព្រមទាំងវិធីសាស្រ្តដើម្បីធានាសន្តិសុខ សុវត្ថិភាព នៃប្រព័ន្ធបណ្តាញ និងនីតិវិធីសម្រាប់ការឆ្លើយតប និងជំនះឧប្បត្តិហេតុសុវត្ថិភាពបណ្តាញ។

រីឯខ្លួនវិញ លោក David Pekoske បានអះអាងថា នឹងបន្តជំរុញទំនាក់ទំនងទ្វេភាគីរវាងវៀតណាម និងអាមេរិកនិយាយរួម និងកិច្ចសហប្រតិបត្តិការពិសេសរវាងក្រសួងនគរបាលវៀតណាម និងដៃគូអាមេរិក និយាយដោយឡែកឲ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងពីមួយថ្ងៃទៅមួយថ្ងៃ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាមo

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស អាយុ ២០ ឆ្នាំជារៀងរហូត

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា អញ្ជើញចូលរួមកម្មវិធីសិល្បៈពិសេស "អាយុ ២០ ឆ្នាំជារៀងរហូត"

ឧបនាយករដ្ឋមន្ត្រី លោកស្រី ផាម ធីថាញ់ត្រា បានអះអាងថា៖ ពលីកម្មនិងការលះបង់របស់វីរៈយុទ្ធជនពលី យុទ្ធជនពិការ យុទ្ធជនជំងឺ និងជនមាន គុណូបការៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់ប្រទេសជាតិមានសន្តិភាព ឯកភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន។

Top