• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងជប៉ុនឯកភាពគ្នាបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ


លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកTaro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន
 

ភាគីទាំងពីរបានផ្លាស់ប្ដូរអំពីរាល់វិធានការដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅរវាងវៀតណាម-ជប៉ុន​ឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។

នាថ្ងៃ​​ទី​៣០ ខែឧសភា ឆ្នាំ​២០១៩ នៅទីក្រុងតូក្យូ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋម​ន្ត្រីកា​រ​បរទេស​វៀត​ណាម និងលោកTaro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបចរចា និងធ្វើជាសហអធីបតី ក្នុងសម័យ​ប្រជុំនៃ​គណកម្មាធិការសហប្រតិបត្តិការវៀតណាម - ជប៉ុន លើកទី ១១។
 
នៅក្នុងជំនួបទាំង​នេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនថែមទៀតនូការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ដែលមានផលប្រយោជន៍​ដូចគ្នា។ ភាគីទាំងពីក៏បានឯកភាពគ្នាបង្កើនការរួមសហការគ្នានៅវេទិកាអន្តរជាតិ និងតំបន់ ​និងជំរុញការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ ដែលក្នុងនោះមា​នការ​អនុវត្តន៍​កិច្ចព្រម​ព្រៀង​ភាព​ជា​ដៃគូ​គ្រប់​ជ្រុង​ជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ។
 
ភាគីទាំងពីរ​បានផ្លាស់ប្ដូរ​អំពីរាល់​វិធានការ​ ​ដើម្បីនាំ​ទំនាក់ទំនង​ភាពជាដៃ​គូយុទ្ធ​សាស្ត្រ​ស៊ីជម្រៅ​រវាង​វៀត​ណាម​-ជប៉ុន​ឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រ​សិទ្ធភាពជាក់ស្ដែង។ ភាគីទាងពីរបានឯកភាពគ្នា​រួមសហការ ជំរុ​ញ​ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រក្សា និងលើក​កម្ពស់​ប្រសិទ្ធភាព​នៃ​បណ្ដាយ​ន្តការ​ផ្លាស់​ប្ដូរ សន្ទនារវាងរដ្ឋាភិលបាល និងក្រសួង ស្ថានប័ននៃប្រទេសទាំងពីរ។ ម៉្យាងវិញទៀត ភាគី​ទាំង​ពីរ​បាន​អះអាង​ថា​នឹងរួមសហការយ៉ាងជិតស្និទដើម្បី កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែល​ទើប​លេច​ចេញ​ជួរមុខនៅលើពិភពលោក (G20) ប្រព្រឹត្តិទៅប្រកបដោយ​ជោគជ័យ​នៅទីក្រុង​អូសាកា​នាខែ​មិថុនា​ខាង​មុខ​៕

 

តាម VOV5 - វិទ្យុសំឡេង​វៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូល រដ្ឋសភា CLV និងបំពេញទស្សនកិច្ចការងារនៅឡាវ

នាព្រឹកថ្ងៃទី៤ ខែធ្នូនេះ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Wattay ទីក្រុងវៀងចន្ទន៍ ដើម្បីចាប់ផ្តើមចូលរួមកិច្ចប្រជុំកំពូលរដ្ឋសភាកម្ពុជា-ឡាវ-វៀតណាម (CLV) និងបំពេញទស្សនកិច្ចការងារនៅឡាវ។

Top