ថ្លែងមតិនៅវេទិកានេះ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានសង្កត់ធ្ងន់ថា វៀតណាម និងកូរ៉េខាងត្បូង គឺជាប្រទេសអាស៊ីពីរដែលមានវប្បធម៌ និងប្រវត្តិសាស្ត្រស្រដៀងគ្នាជាច្រើន។ ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមក ទំនាក់ទំនងវៀតណាម-កូរ៉េខាងត្បូងមានការរីកចម្រើនយ៉ាងខ្លាំង ដោយក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ ២០២២។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ និងវប្បធម៌គឺជាចំណុចភ្លឺស្វាង។ ភាគីទាំងពីរបន្តបើកជើងហោះហើរថ្មី និងបើកដំណើរការផលិតផលថ្មី រៀបចំពិធីបុណ្យវប្បធម៌ សិល្បៈរួមជាមួយយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ផងដែរ។
នៅវេទិកានេះ ក្រោមការធ្វើជាសាក្សីរបស់នាយករដ្ឋមន្ត្រី Pham Minh Chinh ទីភ្នាក់ងារ និងធុរកិច្ចវៀតណាម និងកូរ៉េខាងត្បូងបានប្រគល់អនុស្សរណៈយោគយល់គ្នាចំនួន ១០ ស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ ពាណិជ្ជកម្ម និងទេសចរណ៍។ ជាពិសេស នាយកដ្ឋានទេសចរណ៍វៀតណាម និងនាយកដ្ឋានទេសចរណ៍កូរ៉េខាងត្បូង បានផ្តល់អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ដំណាក់កាល ២០២៥-២០២៦។ ក្នុងឱកាសនេះក្រុមហ៊ុនអាកាសចរណ៍ Vietjet ក៏បានប្រកាសបើកជើងហោះ ហើរតភ្ជាប់ទីក្រុង Daegu (កូរ៉េខាងត្បូង) ជាមួយទីក្រុងឆ្នេរសមុទ្រ Nha Trang ផងដែរ៕