• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ

លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងក្រសួងទាំងពីរនិយាយដោយ ឡែក ត្រូវបានពង្រឹង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។
  រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោក To Lam ក្នុងជំនួបទទួលជួបនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិកម្ពុជា (រូបថត៖ VOV)  

នារសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ នៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាល បានអញ្ជើញទទួលជួបជាមួយនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបនេះ លោករដ្ឋមន្ត្រី To Lam បានសង្កត់ធ្ងន់ថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងកម្ពុជានិយាយរួម និងរវាងក្រសួងទាំងពីរនិយាយដោយឡែក ត្រូវបានពង្រឹងនិងអភិវឌ្ឍន៍លើគ្រប់វិស័យ។ ជាពិសេស កិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ត្រូវបានថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់នៃប្រទេសទាំងពីរ ផ្តោតការយកចិត្តទុកដាក់យ៉ាងសំខាន់។ លោករដ្ឋមន្ត្រី To Lam បានឲ្យដឹងថា នាពេលខាងមុខ ក្រសួងនគរបាលវៀតណាម ត្រៀមខ្លួនជាស្រេច សម្រាប់ការគាំទ្រការចែករំលែកបទពិសោធន៍ និងសម្របសម្រួលជាមួយក្រសួងមហាផ្ទៃកម្ពុជា ដើម្បីធានាសន្តិសុខ និងសណ្តាប់ធ្នាប់ក្នុងព្រឹត្តិការណ៍នយោបាយ វប្បធម៌ និងកីឡាសំខាន់ៗនៅកម្ពុជា។

រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ នេត សាវឿន បានសន្យាថា នឹងជំរុញសកម្មភាពសហប្រតិបត្តិការក្នុងការបង្ការ និងទប់ស្កាត់បទល្មើស ធានាសន្តិសុខ សណ្តាប់ធ្នាប់នាពេលខាងមុខ តាមនោះ រួមចំណែកពង្រឹងទំនាក់ទំនងប្រពៃណី និងមិត្តភាពដ៏ជិតស្និទ្ធរវាងបក្សទាំងពីរ រដ្ឋទាំងពីរ ក្រសួងទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ វៀតណាម និងកម្ពុជា៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

ខេត្តយ៉ាឡាយ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយខេត្តនានារបស់កម្ពុជា

នារសៀលថ្ងៃទី២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

Top