• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កូរ៉េខាងត្បូង បង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និងលោកជំទាវ រួមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានទៅដល់ទីក្រុងសេអ៊ូល ដើម្បីចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសកូរ៉េខាងត្បូង តាមការអញ្ជើញរបស់ប្រធានា ធិបតី លោក  Moon Jae-in។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញមកដល់ទីក្រុងសេអ៊ូល ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូការនៅប្រទេសកូរ៉េខាងត្បូង (រូបថតៈ chinhphu.vn)

ដំណើរទស្សនកិច្ចនេះបានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីវៀតណាមបានបញ្ចប់សកម្មភាពក្នុងក្របខ័ណ្​ឌនៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍លើកទី ៣០ ឆ្នាំនៃទំនាក់ទំនងភាពជាដៃគូសន្ទនាអាស៊ាន - កូរ៉េខាងត្បូង និងកិច្ចប្រជុំកំពូលមេគង្គ - កូរ៉េខាងត្បូងដែលបានរៀបចំឡើងជាលើកដំបូងនៅទីក្រុងប៊ូសាន។

ពិធីទទួលស្វាគមន៍ជាផ្លូវការចំពោះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានធ្វើឡើងនៅអាកាសយានដ្ឋានយោធាសេអ៊ូល ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់កូរ៉េរបស់កូរ៉េខាត្បូងជាច្រើនរូប។ ក្រៅពីនោះនៅមានវត្តមាន ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាម; ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកូរ៉េខាងត្បូង ក៏ដូចជាមន្រ្តីស្ថានទូតវៀតណាមនិងតំណាងសហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងផងដែរ។

នាយករដ្ឋនាយករដ្ឋមន្រ្តី វៀតណាម Nguyen Xuan Phuc និងប្រធានាធិបតីកូរ៉េខាងត្បូង លោក  Moon Jae-in

នៅក្នុងជំនួបពិភាក្សា បន្ទាប់ពីពិធីទទួលបដិសញ្ឋារកិច្ចមក លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងលោកប្រធានាធិបតីកូរ៉េខាងត្បូង  Moon Jae-in បានឯកភាព បន្តការផ្លាស់ប្តូរគណៈប្រតិភូនិងការជួបប្រាស្រ័យរវាងថ្នាក់ដឹកនាំជាន់ខ្ពស់និងមូលដ្ឋាននានានៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នា ព្យាយាមនាំទំហំពាណិជ្ជកម្មទ្វេភាគីឲ្យសម្រេចដល់ ១០០ ពាន់លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc និងប្រធានា ធិបតីលោក Moon Jae-in បានឯកភាព បន្តការលើកទឹកចិត្តនិងបង្កើតលក្ខណៈងាយស្រួលបំផុតសម្រាប់សកម្មភាពជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន ព្រមទាំងយកចិត្តទុកដាក់និងគាំទ្រដល់សហគមន៍ជនវៀតណាមនៅកូរ៉េខាងត្បូងនិងសហគមន៍​ជនកូរ៉េ​ខាងត្បូងនៅវៀតណាម។

ទិដ្ឋភាពនៃជំនួបពិភាក្សា 

ធ្វើការពិភាក្សាអំពីស្ថានភាពអន្តរជាតិនិងតំបន់ ថ្នាក់ដឹកនាំទាំងពីររូបបានឯកភាពគ្នា បង្កើនការចែក​រំលែក​ព័ត៌មាន កិច្ចសហប្រតិបត្តិការនិងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរជាតិនិងសង្កត់ធ្ងន់លើសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍និងអាកាសចរណ៍ ក៏ដូចជា ដោះស្រាយជម្លោះនៅសមុទ្រខាងកើតដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ។ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កូរ៉េខាងត្បូង ក្នុងការជំរុញដំណើរការសន្តិភាព​​នៅលើឧបទ្វីបកូរ៉េនិងអះអាងនូវគោលនយោបាយមុនក៏ដូចជារបស់វៀតណាមក្នុងការគាំទ្រសន្តិភាព ស្ថិរភាព ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ រួមទាំងការដោះស្រាយបញ្ហាដែលទាក់ទងដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា។

បន្ទាប់ពីកិច្ចពិភាក្សា ថ្នាក់ដឹកនាំទាំងពីរបានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការរវាង​​ភាគីទាំងពីរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top