• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កូរ៉េខាងត្បូងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការចំនួន ១៧ លើវិស័យជាច្រើន

បន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានា ធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ បានធ្វើជាសក្ខីភាពក្នុងពិធី ចុះហត្ថលេខានិងផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការចំនួន ១៧ រវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។
មេដឹកនាំទាំងពីរចូលរួមសន្និសីទសារព័ត៌មានរួមបន្ទាប់ពីជំនួបពិភាក្សាការងារ។

នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានប្រធានរដ្ឋ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងលោកជំទាវបានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចយ៉ាង ឱឡារិកចំពោះប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol និងលោកជំទាវ ក្នុង ឱកាសមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅវៀតណាមចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៤ មិថុនា។

បន្ទាប់ពីពិធីទទួល មេដឹកនាំទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ ប្រទេសទាំងពីរជួបពិភាក្សាការងារ។ បន្ទាប់ពីកិច្ចពិភាក្សា ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានា ធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ បានធ្វើជាសក្ខីភាពក្នុងពិធី ចុះហត្ថលេខានិងផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការចំនួន ១៧ រវាងស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ។ បន្ទាប់មក មេដឹកនាំទាំងពីរបានជូន ដំណឹងដល់សារព័ត៌មានអំពីលទ្ធផលនៃកិច្ចចរចា។

ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានឲ្យដឹងថា ភាគីទាំងពីរបានឯកភាពលើការយោគយល់រួមស្ដីពីការអនុវត្តយ៉ាងជាក់ស្ដែងនូវក្របខ័ណ្ឌទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងកូរ៉េខាងត្បូង។ ភាគីទាំងពីរខិតខំប្រឹងប្រែងដើម្បីនាំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឡើងដល់ កម្រិតថ្មីដែលកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាពជាងមុន; ខិតខំសម្រេចឱ្យបានឆាប់ នូវគោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឡើងដល់ ១០០ ពាន់លានដុល្លារអាមេរិក ហើយឆ្ពោះទៅរកគោលដៅ ១៥០ ពាន់លានដុល្លារនៅឆ្នាំ ២០៣០ តាមទិសដៅតុល្យ ភាព និងចីរភាព។ វៀតណាមស្វាគមន៍សហគ្រាសកូរ៉េខាងត្បូងមកធ្វើការវិនិយោគថ្មី និងពង្រីកទំហំវិនិយោគ ជាពិសេសក្នុងវិស័យអាទិភាពនានាដូចជាគម្រោងសំខាន់ៗ ថ្នាក់ជាតិ និងគម្រោង BOT ដើម្បីសាងសង់រោងចក្រថាមពលកំដៅ ថាមពលឧស្ម័ន ធម្មជាតិរាវ (LNG) ការផលិតឧបករណ៍អេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់ វត្ថុពាក់កណ្ដាល ចំឡង ទិន្នន័យធំ បច្ចេកវិទ្យាជីវសាស្ត្រ ទីក្រុងឆ្លាតវៃ; ផ្តោតលើការផ្ទេរប្រគល់បច្ចេក វិទ្យាប្រភពទៅឲ្យវៀតណាម

ថ្នាក់ដឹកនាំវៀតណាម និងកូរ៉េខាងត្បូងមានសេចក្តីសោមនស្សរីករាយចំពោះការ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការស្ដីពីមូលនិធិជំរុញសេដ្ឋកិច្ចកូរ៉េខាងត្បូង (EDPF) ក្នុងតម្លៃចំនួន ២ ពាន់លានដុល្លារអាមេរិក ដើម្បីអនុវត្តន៍គម្រោងវិនិ យោគអភិវឌ្ឍន៍ទ្រង់ទ្រាយធំលើវិស័យគមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងនៅវៀតណាម។

ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានឲ្យដឹងថា កូរ៉េ ខាងត្បូងនឹងផ្ដល់ជំនួយឥតសំណងក្នុងតម្លៃ ២០០ លានដុល្លារអាមេរិក ក្នុងដំណាក់ កាល ២០២៤-២០២៧ សម្រាប់វិស័យបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍ សុខាភិបាល ការអប់រំ ការផ្លាស់ប្តូរឌីជីថល... ជាពិសេសមានផែនការជួយឧបត្ថម្ភការ ស្រាវជ្រាវរួមរវាងប្រទេសទាំងពីរដោយមានតម្លៃ ៣០ លានដុល្លារក្នុងរយៈពេល ប្រហែល ១០ ឆ្នាំខាងមុខ ដើម្បីគាំទ្រដល់ការផ្តោតទៅលើការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាម៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ពិធីសម្ពោធបើកឲ្យដំណើរការរោងចក្រដែលមានទុនវិនិយោគ ៣០ លានដុល្លារនៅទីក្រុង Hai Phong

ពិធីសម្ពោធបើកឲ្យដំណើរការរោងចក្រដែលមានទុនវិនិយោគ ៣០ លានដុល្លារនៅទីក្រុង Hai Phong

ពិធីសម្ពោធបើកឲ្យដំណើរការរោងចក្ររចនាសម្ព័ន្ធផ្នែករឹង Assa Abloy (ចំណុះសម្ព័ន្ធក្រុមហ៊ុន Assa Abloy របស់ ស៊ុយអែត) បានប្រព្រឹត្តទៅនាថ្ងៃទី ១០ ខែតុលា នៅមណ្ឌលឧស្សាហកម្ម DEEP C 2B ក្នុងទីក្រុង Hai Phong។

Top