តំណាងចូលរួមក្នុងកិច្ចសន្ទនា ថតរូបអនុស្សាវរីយ៍
ចាប់ពីថ្ងៃទី ១៨ ដល់ថ្ងៃទី ២២ ខែមិថុនា គណៈប្រតិភូនៃក្រសួងការពារប្រទេសវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានទៅកាន់កូរ៉េខាងត្បូង ដើម្បីចូលរួមកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កូរ៉េខាងត្បូង។
នៅក្នុងជំនួបដែលប្រព្រឹត្តទៅនាថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០១៩ ភាគីទាំងពីរបានផ្លាស់ប្តូរនូវទស្សនៈស្តីពីបញ្ហាសន្តិសុខពិភពលោក ក្នុងតំបន់និងបញ្ហាអន្តរជាតិដែលភាគីទាំងពីរមានការយកចិត្តទុកដាក់ សំដៅបង្កើនការយល់ដឹងនិងការជឿទុកចិត្តគ្នាទៅវិញទៅមក។ ទាក់ទងទៅនឹងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគី ភាគីទាំងពីរបានព្រមព្រៀងគ្នា ជំរុញផ្សព្វផ្សាយនូវកិច្ចសហប្រតិបត្តិការថ្មីមួយចំនួនដោយយោងទៅតាមសមត្ថភាពរបស់ភាគីនីមួយៗ ដូចជា សន្តិសុខបណ្តាញ ការផ្លាស់ប្តូរវប្បធម៌និងសិល្បៈកីឡា និងយោធាជាដើម។ ទាក់ទងនឹងយន្តការសហប្រតិបត្តិការពហុភាគី ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរព័ត៌មាន ការពិគ្រោះយោបល់លើវេទិកាពហុភាគី។ វៀតណាមបានអះអាង គាំទ្រកូរ៉េខាងត្បូង ចូលរួមក្នុងយន្តការសហប្រតិបត្តិការពហុភាគីប្រកបដោយការទទួលខុសត្រូវ។ ក្នុងពេលជាមួយគ្នានោះ ភាគីកូរ៉េខាងត្បូងបានសន្យាគាំទ្រវៀតណាមក្នុងការរៀបចំព្រឹត្តិការណ៍ការពារជាតិនិងយោធានៅឆ្នាំ ២០២០ ខណៈពេលដែលវៀតណាម ទទួលដំណែងជាប្រធានអាស៊ាន៕
តាម VOV5 - វិទ្យុសំឡេងវៀតណាម