• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជា បូករសុបការងារខ័ណ្ឌសីមានិងបោះបង្គោលព្រំដែន


 លោកនាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចតេជោហ៊ុនសែនបានចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែន ជាតិឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងសាធារណរដ្ឋសង្គមនិយមវៀតណាមនិងព្រះរាជាណាចក្រកម្ពុជា (រូបថតៈ TTXVN)
 

នាព្រឹក​ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc និង​នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុនសែន បានអញ្ជើញ​ជាអធិបតី​នៃសន្និ​សីទ​បូក​សរុប​ការងារ​ខ័ណ្ឌសីមា និងបោះបង្គោលព្រំដែនគោក វៀតណាម - កម្ពុជា ដំណាក់កាល ២០០៦-២០១៩។  នាយករដ្ឋ​មន្ត្រីទាំងពីររូបបានអញ្ជើញចុះហត្ថលេខាផ្ទាល់លើឯក សារ គតិយុត្តិសំខាន់ៗស្តីពីព្រំដែន។

 
ថ្លែងមតិក្នុង​សន្និសីទនាយករដ្ឋមន្រ្តីវៀតណាមលោកNguyen Xuan Phuc បានសង្កត់​ធ្ងន់​ថា​អធិប​តេយ្យភាព​ដែន​ដីនិង​ព្រំដែនជាតិជានិច្ចកាល ជាប្រការ​ដ៏ពិសិដ្ឋ​របស់ប្រជាជាតិ​នីមួយៗ។ ឆ្លងកាត់​ការឡើងចុះ​នៃប្រវត្តិសាស្ត្រវៀត​ណាមនិង កម្ពុជាតែង​តែមានទំនាក់ទំនង​ភូមិផងរបង​ជាមួយគ្នាជាយូរណាស់ មកហើយ។ យោង​តាមលោ​កនា​យករដ្ឋមន្រ្តីNguyen Xuan Phuc រួមជាមួយបណ្តា ឯកសារគតិយុត្តិ​ស្តីពីព្រំ​ដែន​ដែលបាន​ចុះហត្ថ​លេខាកន្លងមកនោះ ​ ឯកសារ​ទាំងពីរលើកនេះនឹ​ងបង្កើត​ក្របខ័ណ្ឌ​ច្បាប់​សំខាន់​មួយ​ដើម្បី​គ្រប់​គ្រង​និង​​អភិវឌ្ឍន៍​ព្រំដែននៃប្រទេសទាំងពីរ តាមរយៈនោះ កសាងព្រំដែនគោកវៀតណាម - កម្ពុជា​ទៅជា​ព្រំដែន​សន្តិភាព​ស្ថិរភាព​កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព។ នាយករដ្ឋមន្ត្រី លោ​ក Nguyen Xuan Phuc ​អញ្ជើញមានប្រសាសន៍ថា៖
 
“ពិធីចុះហត្ថលេខា​ដ៏ឧឡារិកនាថ្ងៃនេះគឺជាសេចប្រកាសដ៏ច្បាស់លាស់ មួយ ទៅកាន់តំបន់​និងពិភពលោក​របស់​ប្រទេសដែល​មានឯករាជ្យនិងអធិបតេយ្យ ភាពពីរគឺសាធារណរដ្ឋសង្គមនិយមវៀតណាម និង​ព្រះរាជាណា​ចក្រកម្ពុជា ស្តីពីឆន្ទៈនិង​ការប្តេជ្ញាចិត្តក្នុង​ការសហការ​ដើម្បីកសាង​ព្រំដែន​សន្តិភាព​មិត្តភាព​និង​កិច្ច​សហ​ប្រតិ​​បត្តិការ​សម្រាប់​ការអភិវឌ្ឍ​របស់គ្នា​ទៅវិញ​ទៅមក​ដោយ​ឈរលើការ​គោរព​បូរណភាព​ទឹកដីផល​ប្រយោជន៍​ទៅវិញ​​ទៅមកដើម្បី​សុភមង្គល និងវិបុលភាពរបស់ប្រជាជននៃប្រទេសទាំងពី​រ។
 
អញ្ជើញជាការឆ្លើយតប សម្តេច​តេជោហ៊ុន​សែន​នាយក​រដ្ឋមន្រ្តី​នៃកម្ពុជា​ក៏បា​ន​បញ្ជាក់​ដែរ​ថាពិ​ធី​ចុះហត្ថ​លេខា​លើឯ​កសារប្រវត្តិសាស្ត្រចំនួន២ ច្បាប់ដូចដែលបានពោលខាងលើ បានបង្ហាញយ៉ាង​ច្បាស់​ថាវឌ្ឍន​ភាព​ក្នុង​ការដោះស្រាយ​បញ្ហាព្រំដែនរវាងប្រទេសទាំងពីរគួរជាទីមោទនភាពណាស់។ សមិទ្ធិផល​ដ៏អស្ចារ្យ​ក្នុងការ​ងារ​កំណត់​ខ័ណ្ឌសី​មា និងបោះបង្គោល ព្រំដែនដែលប្រទេសទាំងពី​រទទួលបាន គឺផ្តើមចេញ​ពីការខិត​ខំក្នុង​ការស្វែង​រក​ដំណោះស្រាយរួមដោយផ្អែកលើចំណងមេត្រី​ភាព របស់ប្រទេសភូមិផងរបង ​យើង​ទាំងពីរ។
 
មុននេះ​ សន្និសីទជំរុញវិនិយោគនិងពាណិជ្ជកម្មវៀតណាម-កម្ពុជាឆ្នាំ ២០១៩ បានប្រព្រឹត្តទៅនារសៀលថ្ងៃទី ៤ ខែតុលា​។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាម លោក Nguyen Xuan Phuc និងនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ​តេជោ ហ៊ុនសែន អញ្ជើញជាសហអធិបតីនៃសន្និសីទនេះ។
 
នៅក្នុងសន្និសីទនេះ នាយក​រដ្ឋមន្រ្តីទាំងពីរ​រូបបានបញ្ជាក់​ថារដ្ឋាភិបាលនៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា​បន្តជំរុញបរិយាកាសធុរកិច្ចនិងវិនិយោគ ដែលបើក​ចំហនិង​អំណោយ​ផលសម្រាប់​វិនិយោគិន​និយាយរួ​ម​ ជាពិសេសសម្រាប់អាជីវកម្មរបស់ប្រ​ទេសទាំងពីរវៀតណា​ម និងកម្ពុជាផង​ដែរ៕

 

តាម VOV5 - វិទ្យុសំឡេងវៀតណាម​
 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top