• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម-កម្ពុជាបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ៤១និង៤៣ជាផ្លូវកា


វៀតណាម-កម្ពុជាបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ៤១និង៤៣ជាផ្លូវការ
(រូបថតៈhttp://www.bienphong.com.vn )

នាថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនខេត្ត Dak Lak វៀតណាមបានរួមសហការជាមួយប៉ូលីសការពារព្រំដែនខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជារៀបចំពិធីបើកឲ្យដំណើរការការកសាងបង្គោលព្រំដែន​លេខ​ ៤១ និង ៤៣ ។ ការបើកការដ្ឋានសាងសង់បង្គោលព្រំដែននេះជាព្រឹត្តិការណ៍សំខាន់ សម្តែងសាមគ្គីភាព ការគោរពអធិបតេយ្យភាពរវាងរដ្ឋាភិបាលវៀតណាមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ ​តាមនោះ បង្កលក្ខណៈងាយស្រួលសម្រាប់កម្លាំងការពារព្រំដែនខេត្ត Dak Lak និង ខេត្តមណ្ឌលគីរីក្នុងការអនុវត្តល្អបានភារកិច្ចធានាសន្តិសុខ​និងការពារជាតិ។ ថ្លែងមតិក្នុងពិធីនេះ វរៈសេនីយ៍ឯក Pham Quang Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តDak Lak បានអះអាងថា៖

“រហូតពីឥឡូវដល់ខែមិថុនាឆ្នាំ២០១៧ ខេត្ត Dak Lak និងខេត្តមណ្ឌលគីរី នឹងសម្រេចរួចរាល់ការងារខ័ណ្ឌសីមាបោះបង្គោលខ័ណ្ឌសីមារវាងវៀតណាមនិងកម្ពុជា។ ការគ្រប់ គ្រង ការពាររវាងប្រទេសទាំងពីរ គប្បីមានកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងព្រមៗគ្នា សំដៅកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព”៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

សម្តេចតេជោ ហ៊ុន សែន និងលោកអគ្គលេខាបក្ស តូ ឡឹម អញ្ជើញបញ្ចុះបឋម​សិលាសាង​សង់​សាលា​មិត្តភាព​កម្ពុជា-វៀត​ណាម

នៅរសៀលថ្ងៃសុក្រ ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក តូ ឡឹម អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម អញ្ជើញជាអធិបតីបញ្ចុះបឋមសិលាសាងសង់ «សាលាមិត្តភាព​កម្ពុជា-វៀត​ណាម »។

Top