វៀតណាម-កម្ពុជាបើកការដ្ឋានសាងសង់បង្គោលព្រំដែនលេខ៤១និង៤៣ជាផ្លូវការ
(រូបថតៈhttp://www.bienphong.com.vn )
នាថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៧ កងទ័ពការពារព្រំដែនខេត្ត Dak Lak វៀតណាមបានរួមសហការជាមួយប៉ូលីសការពារព្រំដែនខេត្តមណ្ឌលគីរីនៃព្រះរាជាណាចក្រកម្ពុជារៀបចំពិធីបើកឲ្យដំណើរការការកសាងបង្គោលព្រំដែនលេខ ៤១ និង ៤៣ ។ ការបើកការដ្ឋានសាងសង់បង្គោលព្រំដែននេះជាព្រឹត្តិការណ៍សំខាន់ សម្តែងសាមគ្គីភាព ការគោរពអធិបតេយ្យភាពរវាងរដ្ឋាភិបាលវៀតណាមជាមួយរាជរដ្ឋាភិបាលកម្ពុជា។ តាមនោះ បង្កលក្ខណៈងាយស្រួលសម្រាប់កម្លាំងការពារព្រំដែនខេត្ត Dak Lak និង ខេត្តមណ្ឌលគីរីក្នុងការអនុវត្តល្អបានភារកិច្ចធានាសន្តិសុខនិងការពារជាតិ។ ថ្លែងមតិក្នុងពិធីនេះ វរៈសេនីយ៍ឯក Pham Quang Hung មេបញ្ជាការកងទ័ពការពារព្រំដែនខេត្តDak Lak បានអះអាងថា៖
“រហូតពីឥឡូវដល់ខែមិថុនាឆ្នាំ២០១៧ ខេត្ត Dak Lak និងខេត្តមណ្ឌលគីរី នឹងសម្រេចរួចរាល់ការងារខ័ណ្ឌសីមាបោះបង្គោលខ័ណ្ឌសីមារវាងវៀតណាមនិងកម្ពុជា។ ការគ្រប់ គ្រង ការពាររវាងប្រទេសទាំងពីរ គប្បីមានកិច្ចសហប្រតិបត្តិការជាក់ស្តែងនិងព្រមៗគ្នា សំដៅកសាងខ្សែព្រំដែនសន្តិភាពមិត្តភាព”៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម