• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម - កម្ពុជាបន្តបង្កើនកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍ បណ្ដា​ខេត្ត​ជាប់ព្រំដែន

នាព្រឹកថ្ងៃទី ១០ ខែមករា ឆ្នាំ២០១៩ កិច្ចប្រជុំស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍរវាងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាមលើកទី ១០ បានប្រារព្ធធ្វើឡើងនៅទីក្រុងហូជីមិញ ក្រោមអធីបតីភាពរបស់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា រួមទាំងថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់នៃក្រសួង ស្ថាប័ន តំបន់នានានៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ។

 ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh
និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា

អញ្ជើញថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្រ្តី លោក Pham Binh Minh បានឲ្យដឹងថា៖ កិច្ចប្រជុំនេះបានប្រព្រឹត្តិទៅ​ក្នុងបរិបទដែលទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍យ៉ាងស៊ីជម្រៅ ជាក់ស្ដែងនិងប្រកបដោយ​ប្រសិទ្ធភាពតាមទិសស្លោក "ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្របត្តិការគ្រប់ជ្រុងជ្រោយ ស្ថិតស្ថិររឹងមាំយូរអង្វែង"។ ទំនាក់ទំនងនយោបាយរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រឹងដោយឥតឈប់ឈរ។ ស្ដីពីសេដ្ឋកិច្ច នាឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគីទទួលបានជាង ៤,៦ ពាន់លានដុល្លារអាមេរិក ហើយរំពឹងថានឹងទទួលហួសពីគោលដៅ ៥ ពាន់លានដុល្លារអាមេរិក មុនឆ្នាំ២០២០។ លោក Pham Binh Minh បានឲ្យដឹងថា៖ពាណិជ្ជកម្មព្រំដែនកាន់តែបានអភិវឌ្ឍន៍យ៉ាងរស់រវើក ភាគីទាំងពីរបានបញ្ចប់ការចរចា ហើយឈានចូលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែន និងផ្សារព្រំដែនគំរូវៀតណាម - កម្ពុជាបានសម្រេចរួចរាល់ ៩០ % នៃការកសាង ហើយឈានចូលបើកសម្ពោធដាក់ឲ្យប្រើប្រាស់នាឆ្នាំថ្មី ២០១៩។

ចំណែកឯ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការខិត្តខំប្រឹងប្រែងរបស់រដ្ឋអំណាច កងកម្លាំងមានសមត្ថិកិច្ចនៃបណ្ដាខេត្តជាប់ព្រំដែននៃប្រទេសទាំងពីរ ដែលបានរួមសហការយ៉ាងជិតស្និទ្ធិក្នុងការអនុវត្តន៍ផែនការសហប្រតិបត្តិការ ដែលបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំលើកទី ៩ កាលពីឆ្នាំ ២០១៧ ។ បណ្ដាខេត្តជាប់ព្រំដែនរវាងប្រទេសទាំងពីរបានពង្រឹងនិងពង្រីកទំនាក់ទំនងសហប្រតិបត្តិការយ៉ាងល្អប្រសើរ រក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅតំបន់ព្រំដែន ក៏ដូចជាផ្ដោតសំខាន់សហប្រតិបត្តិការលើវិស័យអប់រំ អគ្គិសនី ដឹកជញ្ជូន និងការងារខ័ណ្ឌសីម៉ាបោះបង្គោលព្រំដែន៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ថ្នាក់ដឹកនាំបណ្តាប្រទេស និងអង្គការអន្តរជាតិនានាបន្តផ្ញើសារទូរលេខ សំបុត្រ និងសាររំលែកទុក្ខជូនចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស ង្វៀន ភូ ជុង

ទទួលបានដំណឹងពីមរណភាពរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូ ជុង នាថ្ងៃទី ២៦ កក្កដា ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមួយចំនួន អង្គការអន្តរជាតិ បក្សកាន់អំណាច បក្សកុម្មុយនិស្តជុំវិញពិភពលោក ភាគីដៃគូនានាបានផ្ញើរទូរលេខ សំបុត្រ សាររំលែកទុក្ខជាច្រើន។

Top