• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាម៖ ដំណើការជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូង បន្ទាប់ពីត្រូវផ្អាកអស់រយៈពេលជាច្រើនខែដោយសារតែកូវីដ ១៩

ពេលវេលាហោះហើរចំណាយអស់រយៈពេល ៥ ម៉ោង ១៥ នាទី ហើយ ទីមកដល់គឺអាកាសយានដ្ឋាន Narita នៃទីក្រុងតូក្យូ។

អ្នកដំណើរលើយន្តហោះ (រូបថត៖  thanhnien.vn)


ក្រោយរយៈពេល ៦ខែ ដែលត្រូវផ្អាកមក  នៅវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី ១៩ កញ្ញានេះ យន្តហោះស្លាកលេខ VN310 នៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានដំណើរការជើងហោះហាណូយ - តូក្យូ ដែលហោះពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai (នៃទីក្រុងហាណូយ) ប្រកបដោយសុវត្ថិភាព។ ពេលវេលាហោះហើរចំណាយអស់ ៥ ម៉ោង ១៥ នាទី ហើយទីមកដល់គឺអាកាសយានដ្ឋាន Narita នៃទីក្រុងតូក្យូ។ នេះគឺជាជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បន្ទាប់ពីផ្អាកមួយរយៈដោយសារតែផលប៉ះពាល់នៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩។ អ្នកដំណើរនៅលើយន្ដហោះមានចំនួនជិត ៦០ នាក់ ដែលភាគច្រើនជានិស្សិតនិងកម្មករ ដែលទៅកាន់ប្រទេសជប៉ុនដើម្បីបន្តការសិក្សា ធ្វើការនិងរស់នៅ។ ការហោះហើរនេះក៏បានដឹកជនជាតិជប៉ុនមួយចំនួនវិលត្រឡប់មកជប៉ុនវិញផងដែរ។ ក្រៅពីដឹកអ្នកដំណើរជើងហោះហើរក៏រួមបញ្ចូលគ្នានូវដឹកទំនិញ ដើម្បីបម្រើដល់ពាណិជ្ជកម្មនិងផលិតកម្មផង។

អ្នកដំណើរនៅលើយន្ដហោះត្រូវបានរៀបចំឱ្យអង្គុយដាច់ដោយឡែក ដើម្បីបំពេញតាមបទបញ្ជាបង្ការជំងឺ។ ពួកគេក៏ត្រូវតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិដ៏តឹងរឹងរបស់អាជ្ញាធរជប៉ុននៅពេលចុះចត់ផងដែរ៕

តាម VOV5- វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នាយករដ្ឋមន្ត្រីលោក Pham Minh Chinh មកដល់ទីក្រុងហាណូយបញ្ចប់ដោយជោគ ជ័យដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក និងប្រេស៊ីល

នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យន្តហោះពិសេសដឹកលោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានមកដល់អាកាស យានដ្ឋានអន្តរជាតិ Noi Bai នៃទីក្រុងហាណូយ បញ្ចប់ដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំ សប្តាហ៍កំពូលនៃមហា សន្និបាតអង្គការសហប្រជាជាតិ រួមផ្សំសកម្មភាពទ្វេភាគីនៅសហរដ្ឋអាមេរិក និងដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសប្រេស៊ីល។

Top