• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមឧទ្ទេសនាមសេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុនិងសិទ្ធិមនុស្ស សម័យប្រជុំលើកទី ៥៦ នៃ UNHRC

នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស សម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ(UNHRC) បានបើកដោយមានការចូលរួមពីតំណាងប្រទេសសមាជិកចំនួន ៤៧ ជាមួយប្រទេសអ្នកសង្កេតការណ៍ អង្គការអន្តររដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាលចំនួនជាង ១០០ ដែលមានទីស្នាក់ការនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។
សម័យប្រជុំបានបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៅអង្គការសហប្រជាជាតិ។ រូបថត៖ Nguyen Huy /TTXVN

នៅក្នុងសម័យប្រជុំនោះ វៀតណាមតាងនាមក្រុមស្នូល (រួមទាំងវៀតណាម បង់ក្លាដែស និងហ្វីលីពីន) បានឧទ្ទេសនាមសេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុ និងសិទ្ធិមនុស្ស ដោយមានប្រធានបទ ធានាសិទ្ធិមនុស្សក្នុងដំណើរការបរិត្តកម្មប្រកបដោយយុត្តិធម៌

សេចក្តីសម្រេចចិត្តស្តីពីការប្រែប្រួលអាកាសធាតុ ត្រូវបានក្រុមស្នូលឧទ្ទេសនាមជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៩មក ដើម្បីក្រុមប្រឹក្សាសិទ្ធិមនុស្សពិចារណានិងអនុម័ត ដោយផ្តោតលើប្រធានបទជាក់ស្តែងប្រចាំឆ្នាំ។ ការចូលរួមយ៉ាងសកម្មរបស់វៀតណាមក្នុងការកសាង និងអនុម័តលើសេចក្តីសម្រេចចិត្តនេះ ក៏ដូចជាសកម្មភាពរបស់ក្រុមស្នូល បានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ទន្ទឹមនឹងនោះក៏រួមចំណែកដល់ការអនុវត្ត គោលនយោបាយការបរទេសប្រកបដោយម្ចាស់ការ សកម្ម និងមានទំនួលខុសត្រូវ ចំពោះបញ្ហាកង្វល់រួមរបស់សហគមន៍អន្តរជាតិ។

សម័យប្រជុំលើកទី ៥៦ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប គ្រោងនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៨ ខែមិថុនា ដល់ថ្ងៃទី ១២ ខែកក្កដា រួមមានកិច្ចសន្ទនានិងសម័យពិភាក្សាជាច្រើន។ តាមការគ្រោងទុគ មានសេចក្តីព្រាងសេចក្តីសម្រេចចិត្តចំនួន ១៩ នឹងត្រូវបានដាក់ជូនក្រុមប្រឹក្សាសិទ្ធិមនុស្សដើម្បីពិចារណា និងអនុម័ត៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

ទីក្រុងហាណូយ បានរៀបចំសន្និសីទបូកសរុបការងារឃោសនា និងការអភិវឌ្ឍផលិតផលកសិកម្មសុវត្ថិភាព ពក្នុងរយៈពេលឆ្នាំ ២០២១-២០២៥

នៅថ្ងៃទី ៩ ខែធ្នូ នៅទីក្រុងហាណូយ មន្ទីរកសិកម្ម និងបរិស្ថានបានសម្របសម្រួលជាមួយសហភាពនារីហាណូយ និងសមាគមកសិករហាណូយ ដើម្បីរៀបចំសន្និសីទបូកសរុបការងារឃោសនា ជំរុញការផលិត និងការជួញដូរផលិតផលកសិកម្ម និងអាហារសុវត្ថិភាព និងមានគុណភាពនៅរដ្ឋធានី ហាណូយក្នុងរយៈពេលឆ្នាំ ២០២១-២០២៥។

Top