• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងពីការប្ដេជ្ញាចិត្តលើកកម្ពស់សិទ្ធិជនពិការ

វៀតណាមជានិច្ចកាលខិតខំបង្កើតបរិយាកាសអំណោយផលសម្រាប់ជនពិការមិនត្រឹមតែទទួលបានផលប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានឱកាសចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងរួមចំណែកអភិវឌ្ឍន៍សង្គមផងដែរ។

សន្និសីទលើកទី ១៥ នៃភាគីចូលរួមអ

  កិច្ចប្រជុំលើកទី ១៥ នៃភាគីចូលរួមអនុសញ្ញាស្តីពីសិទ្ធិជនពិការ (រូបថត៖ អ្នកយកព័ត៌មាន VOV នៅសហរដ្ឋអាមេរិក)  

អនុសញ្ញាស្តីពីសិទ្ធិជនពិការ (CRPD) ក្រោមប្រធានបទ “កសាងសង្គមប្រកបដោយបរិយាប័ន្ននិងមានការចូលរួមសម្រាប់ជនពិការក្នុងបរិបទនៃកូវីដ-១៩ និងបន្ទាប់ទៀត” បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមិថុនា នៅទីក្រុង New York សហរដ្ឋអាមេរិក។

ថ្លែងមតិអំពីការអនុវត្តអនុសញ្ញាស្តីពីសិទ្ធិជនពិការ ទីប្រឹក្សាឯកអគ្គរដ្ឋទូត អនុប្រធានគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Le Thi Minh Thoa បានអះអាងថា វៀតណាមជានិច្ចកាលតែងតែយកចិត្តទុកដាក់លើការលើកកម្ពស់ និងការពារសិទ្ធិ និងផលប្រយោជន៍របស់ជនពិការ ដោយ ឈរលើមូលដ្ឋានស្មើភាព មិនរើសអើង និងតែងតែរួមបញ្ចូលបញ្ហាទៅក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍នៃប្រទេសជាតិ។ វៀតណាមជានិច្ចកាលខិតខំបង្កើតបរិយាកាសអំណោយផលសម្រាប់ជនពិការមិនត្រឹមតែទទួលបាន ផលប្រយោជន៍ប៉ុណ្ណោះទេ ថែមទាំងមានឱកាសចូលរួមក្នុងដំណើរការធ្វើសេចក្តីសម្រេចចិត្ត និងរួមចំណែកអភិវឌ្ឍន៍សង្គមផងដែរ។

វៀតណាមបានសង្កត់ធ្ងន់ថា ការផ្តល់សច្ចាប័នរបស់វៀតណាមលើអនុសញ្ញា CRPD និងអនុសញ្ញា ១៥៩ របស់អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់ជនពិការគឺជាការបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់វៀតណាមក្នុងការការពារជនពិការមិនរងការរើសអើងនៅកន្លែងធ្វើការ។

ក្នុងឱកាសនេះ តំណាងវៀតណាមបានអះអាងនូវការប្តេជ្ញាចិត្តសហប្រតិបត្តិការជាមួយសហគមន៍អន្តរ ជាតិ ដើម្បីធានាអនាគតប្រកបដោយយុត្តិធម៌ បរិយាប័ន្ន និងនិរន្តរភាពសម្រាប់ទាំងអស់គ្នា ដោយមិនទុកនរណាម្នាក់ចោលនៅឡើយ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

ចាប់ផ្តើមបើកការដ្ឋានសាងសង់និងសម្ពោធគម្រោងធំៗចំនួន ២៣៤ ដែលមានតម្លៃសរុប ១៣៦ ពាន់លានដុល្លារអាមេរិក

នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ គម្រោងនិងសំណង់ចំនួន ២៣៤ នៅទូទាំងខេត្ត និងក្រុងចំនួន ៣៤ ត្រូវបានបើកករដ្ឋានសាងសង់ បើក សម្ពោធ និងបើកឲ្យដំណើរការចរាចរណ៍បច្ចេក ទេស ក្នុងពេលដំណាលគ្នា ដើម្បីអបអរសាទរមហា សន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀត ណាម។ ដើមទុនវិនិយោគសរុបសម្រាប់គម្រោងទាំងនេះ មានចំនួនជាង ១៣៦ ពាន់លានដុល្លារអាមេរិក។

Top