• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងនូវការសន្យាចូលរួមកិច្ចខិតខំប្រឹងប្រែងរួមប្រឆាំងនឹងការផ្ដល់ហិញ្ញប្បទានសម្រាប់ភេរវកម្ម


 ឯកអគ្គរដ្ឋទូតលោក Dang Dinh Quy ប្រធានក្រុមតំណាងបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិ (រូបថត៖ TTXVN) 
 

 ថ្លែងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន​ក្រុម​តំណាង​បេសក​កម្ម​អចិន្ត្រៃយ៍វៀតណាមនៅអង្គការសហ ប្រជាជាតិ បានវាយតម្លៃ​ខ្ពស់​ចំពោះការ​រៀប​ចំជំនួប​ពិភាក្សាលើក​នេះក្នុងបរិបទ ដែលរឿងហេតុភេរវ​កម្មដ៏បង្ហូរឈាមបន្តកើតមានឡើងនៅ​ប្រទេស​ជាច្រើន ហើយ​វិធាន​ការកៀងគរឧបត្ថម្ភធ​នសម្រាប់​ភេរវកម្ម ក៏កាន់តែសម្បូរបែបពីមួយថ្ងៃ​ទៅមួយថ្ងៃផ​ង​ដែរ។

នាថ្ងៃ​ទី២៨ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ប្រទេសបារាំង ដែលជាប្រធាន ដោយប្ដូរវេណ នាខែ​​មីនា​ឆ្នាំ​២០១៩ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានរៀបចំជំនួបពិភាក្សាក្រោមប្រធានបទ “រាំងស្កាត់​និង​ប្រឆាំងនឹងការផ្ដល់ ហិរ​ញ្ញប្បទានសម្រាប់ភេរវកម្ម”។ ចូលរួមព្រឹត្តិការណ៍នេះមានវ​ត្តមាន​របស់ តំណាង​នៃប្រទេស​សមាជិកអង្គការសហប្រជាជា​តិជាង៦០ មន្ត្រីអង្គការសហ ​ប្រជាជាតិ និង​តំណាង​មក​ពីអង្គ​ការ​តំប​ន់និងអន្តរជាតិផ្សេងៗទៀត។ ​នៅជំនួប នេះ ក្រុមប្រឹក្សា​សន្តិសុខ​អង្គកា​រ​សហប្រជាជា​តិ​បានបោះ​ឆ្នោតអនុ​ម័តលើ សេចក្ដីសម្រេចចិត្ត​ពង្រាង​ដោយ​ប្រទេស​បារាំង​ស្ដីពីការ​ប្រឆាំង​នឹង​ការផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ភេរវកម្ម​ ដែលក្នុងនោះបានកំណត់វិធានការថ្មីនិងជាក់ស្ដែងជាច្រើន សំដៅបង្កើនប្រសិទ្ធ​ភាព​ក្នុងកា​រ​ងារ​ប្រឆាំង​នឹងការផ្ដល់ហិរញ្ញប្បទានសម្រាប់ភេរវកម្ម។ នេះក៏ជា​សេចក្ដីសម្រេចចិត្តដើមដំបូងស្ដីពីបញ្ហានេះ​។ សេចក្ដី​សម្រេចចិត្ត នេះបានអំពាវនាវអោយប្រទេសនានាត្រូវធានាថា សកម្មភាពផ្ដល់ហិញ្ញប្បទាន សម្រាប់​ភេរ​វកម្ម​ត្រូវបានចាត់ទុកជាឧក្រិដ្ឋកម្មធ្ងន់ធ្ងរតាមបទបញ្ញត្តិក្នុងច្បាប់នៃ ប្រទេសខ្លួន។ សេចក្ដី​សម្រេច​ចិត្ត​មាន​លក្ខណៈ​ចាប់បង្ខំនេះត្រូវបានពង្រាង ដោយឈរលើមូលដ្ឋាននៃជំពូកទី៧នៃធម្មនុញ្ញ​អង្គការ​សហប្រ​ជាជាតិ​។ តាម នោះ ប្រទេសសមាជិកមួយដែលមិនប្រតិបត្តិតាមសេចក្ដីសម្រេចចិត្តនេះ អាច ទទួលរង​ការ​ដាក់​ទណ្ឌកម្ម​។

​ថ្លែងនៅ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធាន​ក្រុម​តំណាង​បេសកកម្ម​អចិន្ត្រៃយ៍​វៀតណាមនៅអង្គការសហ ប្រ​ជាជាតិ បានវាយ​តម្លៃខ្ពស់​ចំពោះ​ការរៀ​​បចំ​ជំនួប​ពិភាក្សា​លើកនេះក្នុង​បរិបទ ដែលរឿងហេតុភេរវកម្មដ៏ប​ង្ហូរឈាមបន្តកើតមានឡើងនៅប្រទេស​ជាច្រើន ហើយ​វិធាន​ការកៀង​គរឧបត្ថម្ភ​ធន​សម្រាប់ភេរវកម្មក៏កាន់ តែសម្បូរបែបពីមួយថ្ងៃទៅមួយថ្ងៃផង​ដែរ។ លោក​ឯក​អគ្គរដ្ឋ​ទូត​បាន​ចាត់ទុកថា សេចក្ដីសម្រេ​ចចិត្ត លើកនេះនឹង​ជួយបំពេញ​ចន្លោះ​ប្រហោង​ក្នុងក្រប​ខ័ណ្ឌគ​តិយុត្ត​នាបច្ចុប្បន្ន​ ហើយជាមូល ដ្ឋានដើម្បីអោយប្រទេសនានាសហប្រតិ​បតិ្តការគ្នាអនុវត្តន៍តាម។​ លោក​ឯកអគ្គ រដ្ឋទូត​បាន​អំពាវនាវអោយបណ្ដាប្រទេសបង្កើនកិច្ចសហប្រតិបតិ្តការ ការ​ផ្លាស់ប្ដូរ ចែករំលែកព័ត៌មាន ក៏​ដូចជា​ជួយ​ឧបត្ថម្ភគ្នាលើកកំពស់សមត្ថភាពប្រយុទ្ធ​ប្រឆាំង នឹងភេរវកម្ម ទៀត​ផង​។ លោក​ក៏បាន​ចែក​រំលែក​បទពិ​សោធន៍របស់វៀតណាម ក្នុង​ការកសាង​និងបំពេញ​ប្រព័ន្ធ​ច្បាប់​អោយ​បានសមស្រប​ទៅនឹង​កាតព្វកិច្ច​អន្តរជាតិ​ ដែលក្នុងនោះមានការធ្វើព្រហ្មទ​ណ្ឌបនីយកម្មឧក្រិដ្ឋផ្ដល់ហិរញ្ញប្បទាន ​សម្រាប់​ភេរវកម្ម ដោយ​ទទួល​រង​ការ​ផ្ដន្ទាទោសយ៉ាងតឹងរឹង​៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ប្រធាន SOM អាស៊ានវៀតណាមបានអះអាងអំពីសារៈសំខាន់នៃភាពខ្លួនទីពឹងខ្លួន និងការចង់សម្ព័ន្ធអាស៊ាន

ការបន្តសកម្មភាពរបស់រដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីថ្ងៃទី ២៥ កក្កដា នៅមជ្ឈមណ្ឌលសន្និបាតជាតិក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ បានប្រព្រឹត្តិទៅសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ ក្រោមប្រធានបទ “អាស៊ាន៖ ជំរុញការចងសម្ព័ន្ធ និងភាពខ្លួនទីពឹងខ្លួន”។

Top