• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអះអាងតួនាទីដ៏សកម្មនិងការទទួលខុសត្រូវនៅអង្គការ UNESCO

នេះជាការបញ្ជាក់របស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាមលោក Ngo Le Van នៅក្នុងសម័យប្រជុំលើកទី ២២១ នៃក្រុមប្រឹក្សាប្រតិបត្តិនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ដែលប្រារព្ធឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី ៧ ខែមេសា ដល់ថ្ងៃទី ១៧ ខែមេសា ដោយមានការចូលរួម ពីប្រទេសសមាជិកចំនួន ៥៨ និងប្រទេសសង្កេតការណ៍ជាង ១០០។
លោកអនុរដ្ឋមន្ត្រី Ngo Le Van ថ្លែងនៅសម័យប្រជុំរបស់ UNESCO។
លោកអនុរដ្ឋមន្ត្រី Ngo Le Van បានចែករំលែកថា វៀតណាមបានកំណត់ការអប់រំជាគន្លឹះដើម្បីសម្រេច បាននូវសេចក្តីប្រាថ្នាអភិវឌ្ឍន៍ក្នុងយុគសម័យថ្មីរបស់ប្រទេសជាតិ។ លោកបានស្នើឲ្យ UNESCO បន្តបង្កើនការជួយឧបត្ថម្ភសម្រាប់ប្រទេសនានាក្នុងការកសាងប្រព័ន្ធអប់រំ គ្រប់ជ្រុងជ្រោយ និងចែករំលែកគោលនយោបាយលើកលែងគិតថ្លៃសិក្សាសម្រាប់ សិស្សនៃសាលាសាធារណៈនៅវៀតណាមពីឆ្នាំសិក្សា ២០២៥-២០២៦ ដូចការសន្យា យ៉ាងមុតមាំចំពោះការវិនិយោគសម្រាប់ពេលអនាគត។
ស្តីពីវប្បធម៌ លោកអនុរដ្ឋមន្ត្រីបានអំពាវនាវឱ្យជំរុញកិច្ចសន្ទនាអន្តរវប្បធម៌ អភិវឌ្ឍន៍ឧស្សាហកម្មច្នៃប្រឌិត និងការពារភាពចម្រុះវប្បធម៌។ នៅក្នុងវិស័យវិទ្យា សាស្ត្រ លោកបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសុក្រិតក្របខ័ណ្ឌច្បាប់ ស្តីពីបញ្ញាសិប្បនិមិត្ត (AI) លើកកម្ពស់ការទូតវិទ្យាសាស្ត្រ បង្កើនកិច្ចសហប្រតិបត្តិការ លើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងអភិបាលកិច្ចនៃបច្ចេកវិទ្យាថ្មីៗ។ លោកអនុរដ្ឋមន្ត្រី Ngo Le Van បានជូនដំណឹងថា រដ្ឋាភិបាលវៀតណាមបានចេញផ្សាយសេចក្តីសម្រេចចិត្ត ស្តីពីរបកគំហើញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ដោយចាត់ទុកនេះជារបកគំហើញដ៏សំខាន់ចម្បង៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

សកម្មភាពលេចធ្លោជាច្រើនក្នុងឱកាសខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ

នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ នៅទីក្រុងហាណូយ ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានសម្របសម្រួលជាមួយគណៈកម្មាធិ ការឃោសនានិងអប់រំមជ្ឈិម ក្រសួងការបរទេស និងគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ រៀបចំសន្និសីទសារព័ត៌មានស្តីពីសកម្មភាពផ្សព្វ ផ្សាយដើម្បីអបអរសាទរខួបលើកទី ៥០ នៃទិវារំដោះភាគខាងត្បូង បង្រួបបង្រួមប្រទេសជាតិ (៣០ មេសា ១៩៧៥- ៣០ មេសា ២០២៥)។

Top