• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឲ្យសហគមន៍ពិភពលោកចូលរួមវិភាគទានយ៉ាងជាក់ស្ដែងទៅក្នុងរបៀបវារៈជាសកលអំពីការបង្ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ

រដ្ឋសភាវៀតណាមអំពាវនាវឲ្យសភាបណ្ដាប្រទេសដាស់តឿនរដ្ឋាភិបាលរបស់ខ្លួន ដែលមិនទាន់សម្រេចទំនួលខុសត្រូវអំពីការកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់និងការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុ ក្នុងដំណាក់កាលមុនឆ្នាំ២០២០ គួរតែ បន្តអនុវត្តន៍ទំនួលខុសត្រូវនេះ ទន្ទឹមនឹងកាតព្វកិច្ចថ្មីៗក្នុងដំណាក់កាលក្រោយឆ្នាំ ២០២០។

នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំមហាសន្និបាតសហភាពអន្តរសភាពិភពលោក (IPU) លើកទី១៤២ នាយប់ថ្ងៃទី១៧ ខែឧសភា នៅអគាររដ្ឋសភា ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភា លោក Vu Hai Ha បានចូលរួមកិច្ចប្រជុំគណៈកម្មា ធិការអចិន្រ្តៃយ៍ទទួលបន្ទុកសន្តិភាពនិងសន្តិសុខអន្តរជាតិ។ កិច្ចប្រជុំត្រូវបានធ្វើឡើង តាមប្រព័ន្ធវីដេអូនៅទីក្រុងហ្សឺណែវ (ប្រទេសស្វីស) ដោយមានប្រទេសចូលរួមចំនួន៣៥។

គណៈប្រតិភូវៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំ។ (រូបថត៖ qdnd.vn)


ថ្លែងនៅកិច្ចប្រជុំអំពីយុទ្ធសាស្ត្រសភាដើម្បីពង្រឹងសន្តិភាពនិងសន្តិសុខទប់ទល់នឹងការគំរាមកំហែងនិងជម្លោះបង្កឡើងដោយគ្រោះមហន្តរាយពាក់ព័ន្ធដល់ការប្រែប្រួលអាកាសធាតុនិងផលវិបាករបស់វា លោកស្រី Le Thu Ha សមាជិការអចិន្រ្តៃយ៍នៃគណៈកម្មាធិការកិច្ចការបរទេសរបស់រដ្ឋសភាបានសង្កត់ធ្ងន់ថា វៀតណាមស្នើឲ្យសភាបណ្ដាប្រទេសបន្តរក្សាឆន្ទៈ ការសន្យានយោបាយដ៏ខ្លាំងក្លា មាន សកម្មភាពជាក់លាក់ដោយឈរលើស្មារតីគោរពច្បាប់អន្តរជាតិ ហើយចូលរួមចំណែកយ៉ាងជាក់ស្ដែងទៅក្នុងរបៀបវារៈជាសកលស្ដីពីការបង្ការទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ដើម្បីសន្តិភាពនិងសន្តិសុខលើពិភពលោក។

រដ្ឋសភាវៀតណាមអំពាវនាវឲ្យសភាបណ្ដាប្រទេសដាស់តឿនរដ្ឋាភិបាលរបស់ខ្លួនដែលមិនទាន់សម្រេចទំនួលខុសត្រូវអំពីការកាត់បន្ថយការបញ្ចេញចោលឧស្ម័នផ្ទះកញ្ចក់ និងការចូលរួមវិភាគទានផ្នែកហិរញ្ញវត្ថុ ក្នុងដំណាក់កាលមុនឆ្នាំ២០២០ គួរតែ បន្តអនុវត្តន៍ទំនួលខុសត្រូវនេះ ទន្ទឹមនឹងកាតព្វកិច្ចថ្មីៗក្នុងដំណាក់កាលក្រោយឆ្នាំ ២០២០។ លើសពីនេះទៅទៀត ស្ដារប្រតិបត្តិការសេដ្ឋកិច្ចឡើងវិញយ៉ាងសកម្ម បង្កើនការជួយឧបត្ថម្ភមុខសញ្ញាដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការប្រែប្រួលអាកាសធាតុ មិនទុកឲ្យនរណាម្នាក់ត្រូវបំភ្លេចចោល; បង្កើនការផ្លាស់ប្ដូរគំរូអភិវឌ្ឍតាមទិសដៅ បញ្ចេញចោលឧស្ម័នកាបូនកម្រិតទាប សំដៅធានាការស្ដារឡើងវិញប្រកបដោយ ចីរភាព បង្កើតការងារធ្វើថ្មីសម្រាប់ពលករតាមរយៈការផ្លាស់ប្ដូរឌីជីថល។ ក្រៅពីនោះ ចាំបាច់ត្រូវអភិវឌ្ឍថាមពលកកើតឡើងវិញ កសិកម្មឆ្លាតវៃ នគរឆ្លាតវៃ គមនាគមន៍ ឆ្លាតវៃ ហើយបង្កើតខឿនសេដ្ឋកិច្ចវិលជុំផងដែរ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម 
  


តាម VOV5 - វិទ្យុសម្លេងវៀតណាម

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

សេដ្ឋកិច្ចវៀតណាម ប្រសើរឡើងនៅពេលដែល GDP ក្នុងត្រីមាសបន្ទាប់ខ្ពស់ជាងត្រីមាសមុន

តួរលេខដែលបានប្រកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ពីអគ្គនាយកដ្ឋានស្ថិតិបានឲ្យ ដឹងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទីបីរបស់វៀតណាមបាន កើនឡើង ៥,៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

Top