កាលពីយប់ថ្ងៃទី ២២ ខែកុម្ភៈ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្លែងក្នុង សម័យប្រជុំជាបន្ទាន់លើកទី ១១ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្ដីអំពីស្ថាន ភាពនៅអ៊ុយក្រែន លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកកម្ម វៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ បានសម្តែងការព្រួយបារម្ភអំពីស្ថានភាព ជម្លោះនៅអ៊ុយក្រែនក្នុងរយៈពេល១ឆ្នាំកន្លងមក។ វៀតណាមបានសង្កត់ធ្ងន់លើភាព ចាំបាច់នៃការគោរពច្បាប់អន្តរជាតិនិងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាពិសេស គោលការណ៍សំខាន់ជួរមុខគឺ ការគោរពឯករាជ្យអធិបតេយ្យភាព បូរណភាពដែនដី មិន ប្រើប្រាស់និងគំរាមកំហែងប្រើកម្លាំង។ វៀតណាមអំពាវនាវជាបន្ទាន់ដល់ភាគីទាំងអស់ ឱ្យបញ្ឈប់ការប្រយុទ្ធគ្នា ជៀសវាងសកម្មភាពដែលធ្វើឲ្យភាពតានតឹងកើនឡើង បន្តការ សន្ទនា និងការចរចារ ដើម្បីស្វែងរកដំណោះស្រាយសន្តិភាពគ្រប់ជ្រុងជ្រោយ សមហេតុផល និងយូរអង្វែងចំពោះការខ្វែងគំនិតគ្នា ដោយឈរ លើមូលដ្ឋានសមស្របនិងការគោរពច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ដោយគិតគូរពីផលប្រយោជន៍និងកង្វល់ស្របច្បាប់របស់ភាគីពាក់ព័ន្ធ ដើម្បីសន្តិភាព និងស្ថិរភាពក្នុង តំបន់ និងពិភពលោក។