• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យ UN បង្កើនការជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌

ក្រុមប្រឹក្សាប្រតិបត្តិនៃកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) កាលពី ថ្ងៃទី ២៧ សីហា បានបើកកិច្ចសន្ទនាជាមួយបណ្តាប្រទេសសមាជិកអង្គការសហ ប្រជាជាតិ (UN) អំពីសកម្មភាពដើម្បីពន្លឿនដំណើរការប្រើប្រាស់ថាមពលប្រកបដោយ និរន្តរភាពសម្រាប់ការអភិវឌ្ឍ។
ទិដ្ឋភាពកិច្ចសន្ទនា។ (រូបថត៖ VOV)

ចូលរួមនិងថ្លែងនៅក្នុងកិច្ចសន្ទនា លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា ចាំបាច់ត្រូវបង្កើនការជួយឧបត្ថម្ភដល់ប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការផ្លាស់ប្តូរថាមពល ដើម្បីធានាបាននូវគោលដៅផ្លាស់ប្តូរទៅថាមពលស្អាតប្រកបដោយយុត្តិធម៌នៅទូទាំងពិភពលោក។

លោកឯកអគ្គរដ្ឋទូតបានចាត់ទុកថា UN និង UNDP អាចដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការនេះ តាមរយៈសកម្មភាពជាក់ស្ដែង។ UN និង UNDP គួរតែបំពេញឲ្យកាន់តែល្អនូវតួនាទីសម្របសម្រួល និងជួយឧបត្ថម្ភប្រទេសកំពុងអភិវឌ្ឍន៍ក្នុងការ ទទួលបានប្រភពទុនប្រកបដោយនិរន្តរភាព និងអនុគ្រោះ ដើម្បីអនុវត្តន៍គម្រោង ថាមពលដោយមិនប៉ះពាល់ដល់ការបែងចែកធនធានសម្រាប់អនុវត្តន៍គម្រោង អភិវឌ្ឍន៍ផ្សេងទៀត។ លើសពីនេះ UNDP គួរតែចូលរួមក្នុងដំណើរការកសាងគោល នយោបាយស្តីពីការធ្វើអាជីវកម្មរ៉ែចាំបាច់សម្រាប់ការផ្លាស់ប្តូរថាមពល ដោយគិតគូរ ពីលក្ខខណ្ឌ និងការយកចិត្តទុកដាក់របស់ប្រទេសកំពុងអភិវឌ្ឍន៍៕

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

ពង្រឹងការផ្លាស់ប្តូរឌីជីថលក្នុងវិស័យទេសចរណ៍ ដើម្បី​ជួយ​សម្រួល និងទាក់ទាញភ្ញៀវទេសចរ

វៀតណាមត្រូវបន្តផ្លាស់ប្តូរថ្មីផ្នត់គំនិត ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ជាពិសេសពង្រឹងការផ្លាស់ប្តូរឌីជីថល ដើម្បីបំពេញតាមនិន្នាការក្នុងស្ថានភាពថ្មី។ នេះជាមតិឯកភាពរបស់គណៈប្រតិភូដែលចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំរដ្ឋស្តីពីទេសចរណ៍ ដែលបានប្រព្រឹត្តិទៅនៅរសៀលថ្ងៃទី ៣១ កក្កដា នៅទីស្នាក់ការរដ្ឋាភិបាល ក្នុងទីក្រុងហាណូយ។

Top