• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអំពាវនាវឱ្យភាគីនៅសូម៉ាលីដោះស្រាយការខ្វែងគំនិតដោយយកផលប្រយោជន៍ជាតិជាចម្បង

នៅថ្ងៃទី ១៧ ខែកញ្ញា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំដើម្បីស្តាប់របាយការណ៍ស្តីពីស្ថានភាពនៅសូម៉ាលី។

កិច្ចប្រជុំមួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ ២០២១  (រូបថត៖ THX/TTXVN)



ថ្លែងមតិក្នុងកិច្ចប្រជុំ  ឯកអគ្គរដ្ឋទូតលោក Pham Hai Anh អនុប្រធានបេសកកម្មអចិន្ត្រៃ យ៍ វៀតណាមប្រចាំអ.ស.បបានចែករំលែកកង្វល់របស់សហគម ន៍អន្តរជាតិ អង្គការអន្តរជាតិនិងតំបន់អំពីការខ្វែងគំនិតគ្នានៅសូម៉ាលី ព្រមទាំងបានកត់ សម្គាល់ថា មេដឹកនាំសូម៉ាលីបានបង្ហាញឆន្ទៈត្រៀមខ្លួនជាស្រេចក្នុងការសន្ទនាគ្នា។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា ភាគីពាក់ព័ន្ធត្រូវសាមគ្គីគ្នានិងផ្តោតកិច្ចខិតខំប្រឹងប្រែងលើការប្រយុទ្ធប្រឆាំងភេរវកម្ម ជំងឺរាតត្បាតកូវីដ ១៩  គ្រោះធម្មជាតិនិងការលំបាកផ្នែកសេដ្ឋកិច្ចសង្គម ព្រមទាំងការគំរាមកំហែងដល់សន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកអគ្គរដ្ឋទូតលោក Pham Hai Anh បាននិយាយថា ឥឡូវនេះ ភាគីត្រូវស្វែងរករាល់ការខ្វែងគំនិត ចូលរួមក្នុងការសន្ទនានិងបង្កើតការជឿទុកចិត្តដោយស្មារតីស្ថាបនានិងខិតខំបន្ថែមទៀតដើម្បីឆ្ពោះទៅរកការឯកភាពនយោបាយ ក្នុងការរៀបចំការបោះ ឆ្នោត ដោយផ្អែកលើកិច្ចព្រមព្រៀងបានសម្រេចនៅថ្ងៃ ២៧ ឧសភាកន្លងមក។ តំណាងវៀតណាមបានបញ្ជាក់ការគាំទ្រចំពោះតួនាទីនិងការរួមចំណែករបស់អង្គការក្នុងតំបន់ រួមទាំងសហភាពអាហ្រ្វិក (AU) និងទីភ្នាក់ងារអន្តររដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍន៍អាហ្រ្វិក (IGAD) ក្នុងការដោះស្រាយបញ្ហានយោបាយដែលជាប់ពាក់ព័ន្ធ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

នាយករដ្ឋមន្ត្រីវៀតណាមលោក ហ្វាម មិញជីញ ជួបជាមួយអគ្គលេខាធិការនៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក

ក្នុងកម្មវិធីចូលរួមកិច្ចប្រជុំកំពូលនៃក្រុមប្រទេសមានសេដ្ឋកិច្ចរីកចម្រើននិងទើបលេចចេញ (G20) និងបំពេញសកម្មភាពទ្វេភាគីនៅអាហ្វ្រិកខាងត្បូង កាលពីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា តាមម៉ោងក្នុងស្រុក នៅទីក្រុង យ៉ូហានណេសប៊ឺក នាយករដ្ឋមន្ត្រី វៀតណាមលោក ហ្វាម មិញជីញ បានទទួលជួបលោក Fikile Mbalula អគ្គលេខាធិការ នៃគណបក្សមហាសន្និបាតជនជាតិអាហ្វ្រិក (ANC)។

Top