• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអាចក្លាយទៅជា "អ្នកនាំមុខគេ" ក្នុងការប្រើបញ្ញាសិប្បនិម្មិតក្នុងការបំលែងហ្សែនមនុស្ស


 សិក្ខាសាលាវិទ្យាសាស្ត្រ ដោយក្រោមប្រធានបទ "ការគួបផ្សំនៃការបំលែងហ្សែននិងបញ្ញាសិប្បនិម្មិត ដែលជាវិធីសាស្រ្តថ្មីក្នុងការថែទាំសុខភាព"
 

វៀតណាម​មានសក្តានុពលជាច្រើនក្នុងការអនុវត្តបញ្ញាសិប្បនិមិត្ត ដើម្បី     បំលែងហ្សែនមនុស្ស ហើយ​តាម​រយៈ​នោះជួយធ្វើ​កោសលវិនិច្ឆ័យ និងផ្តល់​វិធីព្យាបាល​ជំងឺឲ្យបាន​ត្រឹមត្រូវ​ព្រម​ទាំង​លើក​កំពស់​សុខ​ភាព​របស់​ប្រជា​ជន​។

ការ​អនុវត្តបញ្ញាសិប្បនិម្មិតក្នុងបំលែងហ្សែនគឺជាឱកាសសម្រាប់វៀតណាមដើម្បីក្លាយជា "អ្នកនាំមុខគេ" លើ​វិស័យ​នេះក្នុងប​ដិវត្តន៍ឧស្សាហកម្ម ៤.០​ ។ ទាំងនេះគឺជា​ការវាយ​តម្លៃដែល​ត្រូវបាន​លើកឡើង​នៅក្នុង​សិក្ខា​សាលា​​វិទ្យាសាស្ត្រ ដោយក្រោមប្រធានបទ "ការគួបផ្សំនៃការបំលែងហ្សែននិងបញ្ញាសិប្បនិម្មិត ដែល​ជា​វិធីសាស្រ្ត​ថ្មី​ក្នុងការថែទាំសុខភាព"  ដែលរៀបចំឡើងនៅក្រុងហាណូយ ដោយ​ក្រសួង​វិទ្យាសាស្រ្ត​និង​បច្ចេក​វិទ្យា​វៀត​​ណាម​នាថ្ងៃទី២៩ ខែឧសភានៅទី។ លោក David Strohm មកពីមូលនិធិវិនិយោគ Greylock បានឲ្យដឹងថា៖
 
«​ខ្ញុំគិតថាការបង្កើតមជ្ឈមណ្ឌលបំលែងហ្សែននៅវៀតណាមគឺមានសារៈសំខាន់ណាស់ ពីព្រោះមាន​ចំណុច​សំខាន់​ចំនួន​ ៣ គឺទី ១ ប្រសិនបើមានទម្រង់ផែនទីហ្សែនមនុស្សវៀតណាមនោះ ការប្រើប្រាស់និង​រក្សាសម្ងាត់​នឹង​ងមាន​សុវត្ថិភាពនិងប្រសិទ្ធភាពដោយសារតែមានកា​រកំណត់នានារបស់ប្រទេសជាតិ​។ ទី ២ នេះគឺ​ជាឱកាស​មួយសម្រាប់​វៀតណាម​ដើម្បីក្លាយទៅជា "អ្នក​នាំមុខគេ" ក្នុងតំបន់​ស្តីពីវិស័យ​បច្ចេក​វិទ្យាបំ​លែងហ្សែ​ន។​ ទី៣​ គឺទោះបីជាយ៉ាងណាក៏ដោយ ដើម្បីស្វែ​ងរកទិសដៅនៃ​ការស្រាវជ្រាវ​អំពី​បញ្ញាសិប្បនិម្មិត​ចូលទៅក្នុង​ការបំលែង​ហ្សែន​នោះវៀតណាមគប្បីជាម្ចាស់ក្នុងការគ្រប់គ្រងប​ច្ចេកវិទ្យាស្នូល ដើម្បីវិភាគទិន្នន័​យធំ​ៗ ពីព្រោះ​ចំណុច​នេះមានសារៈ​សំខាន់ណាស់ ដើម្បីឱ្យសមស្របសម្រាប់ប្រជាជនអាស៊ី​ផង​ដែរ»៕

 

តាម​ VOV5 - វិទ្យុសំឡេងវៀតណាម​
 

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

ប្រធានរដ្ឋសភាវៀតណាមមកដល់រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ច ជាផ្លូវការនៅបង់ក្លាដែស

នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ (ម៉ោងក្នុងតំបន់) ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Hazrat Shajalal រដ្ឋធានី Dhaka ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅប្រទេសបង់ក្លាដែស តបតាមការអញ្ជើញរបស់ ប្រធានរដ្ឋសភាបង់ក្លាដែស លោកស្រី Shirin Sharmin Chaudhury។

Top