• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអភិវឌ្ឍន៍ពាណិជ្ជកម្មអេឡិចត្រូនិកលឿនបំផុតនៅអាស៊ីអាគ្នេយ៍

របាយការណ៍ពាណិជ្ជកម្មអេឡិចត្រូនិកអាស៊ីអាគ្នេយ៍របស់អង្គការ OpenGov Asia នាពេលថ្មីៗនេះ បានឲ្យដឹងថា វៀតណាមនិងថៃបានលេចចេញជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកដែលអភិវឌ្ឍន៍លឿនបំផុតពីរនៅអាស៊ីអាគ្នេយ៍។ របាយការណ៍នេះបានបង្ហាញពីការដែល ប្រទេសវៀតណាមបានវ៉ាដាច់ ប្រទេសហ្វីលីពីនដើម្បីក្លាយជាទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិកធំជាងគេទីបីក្នុងតំបន់។
រូបផាព៖ Pham Hau/TTXVN

យោងតាម OpenGov Asia ក្នុងឆ្នាំ២០២៣ តម្លៃទំនិញសរុប (GMV) នៃវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកកំពូលទាំង ៨ នៅអាស៊ីអាគ្នេយ៍ឈានដល់ ១១៤,៦ពាន់លានដុល្លារអាមេរិក កើនឡើង ១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើទោះបីជាមានបញ្ហាប្រឈមផ្នែកម៉ាក្រូសេដ្ឋកិច្ចក៏ដោយ ក៏វិស័យពាណិជ្ជកម្មអេឡិចត្រូនិកនៅអាស៊ីអាគ្នេយ៍បានបង្ហាញពីកំណើនជាបន្តបន្ទាប់ ដោយ GMV នៅឆ្នាំនេះត្រូវបានព្យាករណ៍កើនឡើងទ្វេដងបើធៀបនឹងឆ្នាំ២០២០។

វៀតណាម និងថៃនាំមុខគេក្នុងគន្លងកំណើន ដោយ GMV កើនឡើង ៥២,៩% និង ៣៤,១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទីផ្សារពាណិជ្ជកម្មអេឡិចត្រូនិករបស់វៀតណាមមានអត្រាកំណើនស្ថិរភាព ដោយឈានដល់អត្រាកំណើនប្រចាំឆ្នាំជាមធ្យមពី ១៦-៣០% ក្នុងរយៈពេល ៤ ឆ្នាំកន្លងទៅ ដែលជាកម្រិតខ្ពស់បំផុតនៅក្នុងពិភពលោក។

របាយការណ៍របស់ OpenGov Asia ក៏បានលើកឡើងពីគំនិតផ្តួចផ្តើមជាច្រើនរបស់វៀតណាមក្នុងការជមរុញពាណិជ្ជកម្មអេឡិចត្រូនិក ដូចជា៖ ការពង្រឹងក្របខ័ណ្ឌច្បាប់ ផ្តល់ជំនួយហិរញ្ញវត្ថុ លើកទឹកចិត្តការវិនិយោគ និងការធានាការពារទិន្នន័យនិងសន្តិសុខតាមអ៊ីនធឺណិត ឬការពង្រឹងការគ្រប់គ្រងរដ្ឋក្នុងវិស័យពាណិជ្ជកម្មអេឡិចត្រូនិកនិងអាជីវកម្មឌីជីថល ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

គ្រូពេទ្យវៀតណាមពិនិត្យជំងឺដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅកម្ពុជា

នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា នៅសាលាបឋមសិក្សាមិត្តភាពខ្មែរ-វៀតណាមតឹងតៀន នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា កម្មវិធីពិនិត្យជំងឺដោយឥតគិតថ្លៃ ផ្ដល់យោបល់អំពីការថែទាំសុខភាព ចែកថ្នាំពេទ្យ និងជូនអំណោយដល់ប្រជាជនក្រីក្រនៅក្នុងរាជធានីបានប្រព្រឹត្តទៅ។

Top