• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រ

សិក្ខាសាលា “ការអភិវឌ្ឍទេសចរណ៍កោះសមុទ្រនៅវៀតណាម - ឱកាស បញ្ហាប្រឈម និងដំណោះស្រាយ” ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍វៀតណាមរៀបចំឡើងនារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុង Da Nang។
  ទិដ្ឋភាពនៃសិក្ខាសាលា - រូបថត៖VGP/Luu Huong  

សិក្ខាសាលា ការអភិវឌ្ឍទេសចរណ៍កោះសមុទ្រនៅវៀតណាម - ឱកាស បញ្ហាប្រឈម និងដំណោះស្រាយដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ សហការជាមួយសមាគមទេសចរណ៍វៀតណាមរៀបចំឡើងនារសៀលថ្ងៃទី៩ ខែធ្នូ នៅទីក្រុង Da Nang។ ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមដល់ឆ្នាំ ២០៣០ ទេសចរណ៍កោះសមុទ្រ គឺជាប្រភេទផលិតផលសំខាន់មួយដែលត្រូវទទទួលបានការយកចិត្តទុកដាក់ខ្ពស់។ ជាមួយនឹងឆ្នេរសមុទ្រប្រវែងជាង ៣.០០០ គីឡូម៉ែត្រ ឆ្នេរសមុទ្ររាប់រយ និងកោះដ៏ស្រស់ស្អាតជាច្រើននៅក្នុងខេត្ត និងទីក្រុងឆ្នេរសមុទ្រចំនួន ២៨ ទូទាំងប្រទេស វៀតណាមអាចអភិវឌ្ឍន៍ទៅជាគោលដៅទេសចរណ៍កោះសមុទ្រកំពូលមួយ ដែលឈានមុខគេក្នុងតំបន់ និងក្នុងពិភពលោក។

នៅក្នុងសិក្ខាសាលា តំណាងចូលរូមបានចាត់ទុកថា ដើម្បីអភិវឌ្ឍន៍ទេសចរណ៍កោះសមុទ្រ មូលដ្ឋាន អង្គភាពអាជីវកម្ម និងប្រជាជន ... ចាំបាច់ត្រូវកសាងផលិតផលទេសចរណ៍ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការស្នាក់នៅ និងក្រុមនាវាទេសចរណ៍ទំនើប។ លោក Doan Van Viet អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍បានឲ្យដឹងថា៖

ជាមួយនឹងការតម្រង់ទិស នាពេលខាងមុខ ទេសចរណ៍កោះសមុទ្រវៀតណាមនឹងផ្តោតលើការអភិវឌ្ឍទេសចរណ៍រមណីយដ្ឋានឆ្នេរសមុទ្រលំដាប់ថ្នាក់ខ្ពស់ អភិវឌ្ឍន៍ទេសចរណ៍សមុទ្រ រួមជាមួយនឹងការការពារបរិស្ថាន តភ្ជាប់ជាមួយនឹងការលើកកម្ពស់ប្រពៃណីវប្បធម៌ រួមជាមួយនឹងការអភិវឌ្ឍសហគមន៍ និងការពារអធិបតេយ្យភាពរបស់ប្រទេសជាតិ។ យើងទន្ទឹងរង់ចាំស្តាប់មតិយោបល់ពីអ្នកជំនាញ និងអ្នកវិទ្យាសាស្ត្រ ដើម្បីដាក់ចេញសំណើរ និងដំណោះស្រាយ តាមរយៈនោះ  អភិវឌ្ឍទេសចរណ៍កោះសមុទ្រ ឲ្យសមស្របនឹងប្រៀបខ្លាំង និងសក្តានុពលដែលមានស្រាប់របស់វៀតណាម

តាម VOV5 - វិទ្យុសំឡេង​វៀតណាម

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

ប្រធានរដ្ឋសភាវៀតណាម លោក ត្រិន ថាញ់ មិន អញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតី​សហព័ន្ធរុស្ស៊ី

បន្តដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសហព័ន្ធរុស្ស៊ី នារសៀលថ្ងៃទី ១០ ខែកញ្ញា នៅវិមានក្រឹមឡាំង ទីក្រុងមូស្គូ ប្រធានរដ្ឋសភាលោក ត្រឹន ថាញ់ មិន (Tran Thanh Man) បានអញ្ជើញចូលជួបសវនាការជាមួយប្រធានាធិបតីសហព័ន្ធរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន (Vladimir Putin)។ លោកប្រធានាធិបតី ពូទីន បានវាយតម្លៃខ្ពស់ចំពោះអត្ថន័យ និងលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាលោក ត្រិន ថាញ់ មិន; ស្នើរឲ្យស្ថាប័ន នីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការសភា រួមចំណែកលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរកាន់តែជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព; អះអាងថា នឹងគាំទ្រស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការអនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខា។

Top