• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុវត្តសន្ធិសញ្ញាអន្តរជាតិស្តីពីការការទប់ទល់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព

នាថ្ងៃទី ២៥ ខែធ្នូនៅទីក្រុងហាណូយ គណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម បានរៀបចំសន្និសីទឃ្លាំមើលក្រោមមូលបទ ៖“ ស្ថានភាពនៃការអនុវត្តសន្ធិសញ្ញាអន្តរជាតិស្តីពីការទប់ទល់នឹងការប្រែប្រួលអាកាសធាតុដែលវៀតណាមជាសមាជិក” ។

ព្រៃកាពារលើខ្សាច់នៅស្រុក Phong Dien ខេត្ត Thua Thien Hue (រូបថត៖ TTXVN)

អនុរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថានវៀតណាមលោក Le Cong  Thanh បានឲ្យដឹងថា វៀតណាមបានអនុវត្តយ៉ាងពេញលេញនូវកាតព្វកិច្ចរបស់ភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) ពិធីសារ Kyoto  រួមទាំងកិច្ចព្រមព្រៀងទីក្រុង Vienne ពិធីសារ Montreal និងឯកសារវិសោធនកម្មដែលពាក់ព័ន្ធនានាជាដើម។ នៅក្នុងស្រុកវិញ វៀតណាមបានកសាងនិងសុក្រិត្យជាបណ្តើរ ក៏ដូចជាអនុវត្តប្រព័ន្ធគោលនយោបាយ គោលការណ៍ គោលមាគ៌ា កម្មវិធី និងគម្រោងនានាដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុផងដែរ។ ក្នុងក្របខ័ណ្ឌនៃកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលវៀតណាមនិងរដ្ឋាភិបាល ហូឡង់ស្តីពីការគ្រប់គ្រងទឹកនិងការបន្សាំនឹងការប្រែប្រួលអាកាសធាតុបានបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុនិងការគ្រប់គ្រងទឹក ដោយបើកចេញឱកាសក្នុងការផ្លាស់ប្តូរកិច្ចសហប្រតិបត្តិការរវាងបណ្តាស្ថាប័នរដ្ឋាភិបាល វិទ្យាស្ថានស្រាវជ្រាវនិងសហគមន៍ពាណិជ្ជកម្មនៃភាគីទាំងពីរដោយឈរលើគោលការណ៍នៃការចែករំលែកការយកចិត្តទុកដាក់រួមផងដែរ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

ប្រធានរដ្ឋសភា លោក Vuong Dinh Hue៖ Ha Tinh ត្រូវប្រែក្លាយសក្តានុពល និងគុណសម្បត្តិរបស់ខ្លួន ទៅជាកម្លាំងជំរុញសម្រាប់ការអភិវឌ្ឍ

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ នៅខេត្ត Ha Tinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានអញ្ជើញចូលរួមសន្និសីទប្រកាសផែនការខេត្តដំណាក់កាល ២០២១- ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងការជំរុញពាណិជ្ជកម្មចូលខេត្ត Ha Tinh។

Top