• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមអនុម័តយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដល់ឆ្នាំ២០៥០

នាថ្ងៃទី ២៩ សីហា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Alok Sharma រដ្ឋមន្ត្រី ប្រធាន COP២៦ និងគណៈប្រតិភូនៃចក្រភពអង់គ្លេសដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
  នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ទទួលជួបលោក Alok Sharma ប្រធាន COP២៦ (រូបថត៖ TTXVN)  

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានវាយតម្លៃថា ការប្រែប្រួលអាកាសធាតុកាន់តែមានសភាពជ្រុលនិយម មិនអាចទាយទុកជាមុនបាន និងពិបាកព្យាករណ៍លើវិសាលភាពពិភពលោក។ ដូច្នេះ ចាំបាច់ត្រូវមានសាមគ្គីភាពអន្តរជាតិ និងវិធីសាស្រ្តជាសាកល ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

ក្នុងស្មារតីនៃការអនុវត្តយ៉ាងខ្លាំងនូវការប្តេជ្ញាចិត្តនៅ COP២៦ វៀតណាមបានអនុម័តយុទ្ធសាស្ត្រជាតិស្តីពីការប្រែប្រួលអាកាសធាតុដល់ឆ្នាំ ២០៥០។ វៀតណាមបានចាត់ទុកគោលដៅនៃការសម្រេចបាននូវការបំភាយឧស្ម័នសុទ្ធត្រឹម "សូន្យ" និងការផ្លាស់ប្តូរពីថាមពលហ្វូស៊ីលទៅជាថាមពលស្អាតនិងកកើតឡើងវិញ ជានិន្នាការអភិវឌ្ឍន៍របស់ពិភពលោកក៏ដូចជាសម្រាប់វៀតណាម ដែលកើតចេញពីផលប្រយោជន៍របស់ប្រជាជនវៀត ណាម។ លោកនាយករដ្ឋមន្ត្រីបានស្នើថា ចក្រភពអង់គ្លេស និងដៃគូអភិវឌ្ឍន៍ក្នុងដំណើរការចរចាដើម្បីបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ គួរតែជួយឧបត្ថម្ភវៀតណាមក្នុងវិស័យបច្ចេកវិទ្យា និង ហិរញ្ញវត្ថុ ទន្ទឹមនឹងការអភិវឌ្ឈធនធានមនុស្ស កិច្ចខិតខំប្រឹងប្រែងសុក្រិតរបបនយោបាយ និងចែក រំលែកបទពិសោធន៍។

រដ្ឋមន្ត្រី និងជាប្រធាន COP ២៦ លោក Alok Sharma បាននិយាយថា លោកនឹងបញ្ជូនសាររបស់នាយករដ្ឋមន្ត្រីស្តីពីសមធម៌ និងយុត្តិធម៌ក្នុងកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរថាមពល និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុទៅកាន់ដៃគូអភិវឌ្ឍន៍។ លោករូបនេះ បានសម្តែងក្តីសង្ឃឹមថា សេចក្តីថ្លែងការណ៍នយោបាយស្តីពីការបង្កើតភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌នឹងត្រូវបានអនុម័តក្នុងឱកាសនៃកិច្ចប្រជុំ COP២៧ នៅប្រទេសអេហ្ស៊ីបនៅចុងឆ្នាំនេះ៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong

ពិធីរំលឹកវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ត្រូវបានប្រារព្ធឡើងនាវេលាម៉ោង ១៣:០០ រសៀលថ្ងៃទី ២៦ខែកក្កដា ក្នុងពេលដំណាលគ្នា នៅឯផ្ទះបុណ្យសពជាតិលេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ; សាល Thong Nhat ទីក្រុងហូជីមិញ និងផ្ទះវប្បធម៌ភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh (ហាណូយ) ជាស្រុកកំណើតរបស់លោកអគ្គលេខាបក្ស។

Top