• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វែងរកសក្ដានុពលដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកជលផលជាមួយឥណ្ឌា

នៅទីក្រុងញូវដេលី កាលពីថ្ងៃទី ២៤ ខែកញ្ញា សភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា សហការជាមួយក្រសួងជលផលរដ្ឋ Madhya Pradesh រៀបចំសន្និសីទជលផលនៅរដ្ឋ Madhya Pradesh។

ចូលរួមសន្និសីទនេះមានលោក Shri Tulsiram Silawat រដ្ឋមន្ត្រីក្រសួងនេសាទរដ្ឋ Madhya Pradesh; លោក Shri Sagar Mehra នាយកចំណុះក្រសួងជលផលឥណ្ឌា និងតំណាងវៀតណាម ជប៉ុន ម៉ូរីស នេប៉ាល់ និងតំណាងសហគ្រាសផលិតអាហារសមុទ្រនៅរដ្ឋ Madhya Pradesh ។

ថ្លែងមតិក្នុងសន្និសីទ លោក Do Duy Khanh លេខាទី១ ការិយាល័យពាណិជ្ជកម្មវៀតណាមប្រចាំនៅឥណ្ឌា បានឲ្យដឹងថា ឥណ្ឌាគឺជាប្រភពអាហារសមុទ្រដ៏សំខាន់សម្រាប់ផ្នែកកែច្នៃអាហារសមុទ្ររបស់វៀតណាម។ វៀតណាមនាំចូលបង្គា ត្រីធូណា ក្រួច ត្រីស្បៃកា និងគ្រឿងសមុទ្រមួយចំនួនទៀតពីប្រទេសឥណ្ឌា។ វៀតណាមជាប់ចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមប្រទេសដែលនាំចូលគ្រឿងសមុទ្រពីឥណ្ឌា ដោយទទួលបានចំណូល ២៨០ លានដុល្លារក្នុងមួយឆ្នាំ។ ប្រទេសទាំងពីរ ក៏ដូចជារដ្ឋ Madhya Pradesh មានសក្ដានុពលក្នុងកិច្ចសហប្រតិបត្តិការលើវិស័យជលផលលើវិស័យពាណិជ្ជកម្ម ការវិនិយោគ ការស្រាវជ្រាវ និងការបណ្តុះបណ្តាល៕

តាម​ VOV5 - វិទ្យុសម្លេងវៀតណាម

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

វៀតណាម - អង្គការយូណេស្កូជាគំរូសហប្រតិបត្តិការដ៏ជោគជ័យ ស្វាហាប់ និងមានប្រសិទ្ធភាព

ឆ្នាំ ២០២៦ គូសសញ្ញាសម្គាល់ខួបលើកទី ៥០ នៃកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) (ខែកក្កដា ឆ្នាំ១៩៧៦ - ខែកក្កដា ឆ្នាំ២០២៦)។ ក្នុងឱកាសនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសលោក ង៉ូ ឡេ វ៉ាន់ បានផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មានអំពីទំនាក់ទំនងរយៈពេល ៥០ ឆ្នាំរវាងវៀតណាម និងយូណេស្កូ។

Top