• Vietnamese
    កាសែតរូបភាពវៀតណាមជាភាសាវៀតណាម
  • English
    កាសែតរូបភាពវៀតណាមជាភាសា អង់គ្លេស
  • Français
    កាសែតរូបភាពវៀតណាមជាភាសាបារាំង
  • Español
    កាសែតរូបភាពវៀតណាមជាភាសា អេស្ប៉ាញ
  • 中文
    កាសែតរូបភាពវៀតណាមជាភាសាចិន
  • Русский
    កាសែតរូបភាពវៀតណាមជាភាសារុស្ស៊ី
  • 日本語
    កាសែតរូបភាពវៀតណាមជាភាសាជប៉ុន
  • ລາວ
    កាសែតរូបភាពវៀតណាមជាភាសា ឡាវ
  • 한국어
    កាសែតរូបភាពវៀតណាមជាភាសាកូរ៉េ

ព័ត៌មាន

វៀតណាមស្វាគមន៍អាមេរិកដែលមិនកែប្រែគោលនយោបាយពាណិជ្ជកម្ម

នេះជាជំហ៊ានវិជ្ជមាន បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីថ្ងៃទី ១៩ ខែកក្កដារវាងធនាគាររដ្ឋវៀតណាមនិងក្រសួងរតនាគារសហរដ្ឋអាមេរិក។

អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang


នៅថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២១ ឆ្លើយតបទៅនឹងសំណួររបស់អ្នកយកព័ត៌មាន អំពីប្រតិកម្មរបស់វៀតណាមចំពោះសេចក្តីសម្រេចចិត្ត នៅថ្ងៃទី ២៣ ខែកក្កដា របស់ស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិកស្តីពីការស៊ើបអង្កេតលើគោលនយោបាយរូបិយវត្ថុរបស់វៀត ណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានបញ្ជាក់ថា៖

វៀតណាមស្វាគមន៍សេចក្តីសម្រេចចិត្តនៅថ្ងៃទី ២៣ ខែកក្កដារបស់ស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិកក្នុងការស៊ើបអង្កេតគោលនយោបាយរូបិយវត្ថុរបស់វៀតណាម តាមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មអាមេរិកឆ្នាំ ១៩៧៤ តាមនោះ ស្ថាប័នតំណាងពាណិជ្ជកម្មអាមេរិកមិនអនុវត្តន៍ការកែប្រែពាណិជ្ជកម្មចំពោះវៀតណាមឡើយ។

នេះជាជំហ៊ានវិជ្ជមាន បន្ទាប់ពីកិច្ចព្រមព្រៀងដែលបានសម្រេចកាលពីថ្ងៃទី ១៩ ខែកក្កដារវាងធនាគាររដ្ឋវៀតណាមនិងក្រសួងរតនាគារសហរដ្ឋអាមេរិក។ នេះក៏ជាលទ្ធផលនៃការសន្ទនាប្រកបដោយការស្ថាបនានិងសុឆន្ទៈរបស់ភាគីទាំងពីរ ដើម្បីដោះស្រាយបញ្ហាជំពាក់ជំពិនក្នុងទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគី ឆ្ពោះទៅរកការកសាងទំនាក់ទំនងប្រកបដោយស្ថេរភាពនិងនិរន្តរភាព ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរក្នុងស្មារតីនៃភាពជាដៃគូគ្រប់ជ្រុងជ្រោយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម


តាម VOV5 - វិទ្យុសម្លេងវៀតណាម

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

ជម្លោះមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បដិសេធសំណើឈប់បាញ់

កាលពីថ្ងៃទី ១ ខែមេសា ជាថ្ងៃទី ៣៣ នៃជម្លោះ អ៊ីរ៉ង់បានបន្តការវាយប្រហារ​ដោយមីស៊ីលទៅលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាមេរិកនៅមជ្ឈិមបូព៌ា​​។ ទីក្រុងតេអេរ៉ង់ក៏បានបដិសេធសេចក្តី​ប្រកាសរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថា អ៊ីរ៉ង់បានស្នើរឡើង​បទឈប់បាញ់។

Top